បរទេស៖ប្រធានធិបតីនៃប្រទេសអ៊ុយក្រែនលោក Vladimir Zelensky បានធ្វើការអញ្ជើញប្រធានសភាអាមេរិកលោក Kevin Mc Carthy ទៅបំពេញទស្សនកិច្ចនៅក្នុងទីក្រុងគៀវ ដោយសង្ឃឹមថាមេដឹកនាំដ៏សំខាន់របស់គណបក្សសាធារណៈ រូបនេះក៏នឹងអាចបន្ទន់ឥរិយាបថចំពោះបញ្ហា ជំនួយអាវុធបន្ថែមទៀតសម្រាប់អ៊ុយក្រែន។
ថ្លែងទៅកាន់ក្រុមអ្នកយកព័ត៌មានរបស់ CNN លោក Zelensky បានថ្លែងបែបនេះថា៖លោក McCarthy គួរតែមកទស្សនា នូវអ្វីដែលយើងកំពុងខិតខំបំពេញ ការងារជារៀងរាល់ថ្ងៃនៅទីនេះនិងអ្វីដែល កំពុងកើតឡើងនៅទីនេះនិងអ្វីដែល សង្គ្រាមបានបំផ្លិចបំផ្លាញពួកយើងហើយដូច្នេះគាត់នឹងអាចធ្វើការសន្និដ្ឋានជារួមបាន។
កន្លងមកទាំងសមាជិកបក្សសាធារណៈ និងបក្សប្រជាធិបតេយ្យជាច្រើននាក់ មកហើយដែលបានបំពេញទស្សនកិច្ចទៅ កាន់ប្រទេសអ៊ុយក្រែនគិតចាប់តាំង តែពីការមានការលុកលុយដោយរុស្សី ហើយក្នុងនោះ ប្រធានាធិបតីអាមេរិកលោក Joe Biden កាលពីខែមុននិងអតីត ប្រធានសភាលោកស្រី Nancy Pelosi កាលពីខែឧសភា។
ទោះបីជាយ៉ាងណាក្តីលោក McCarthy បានឆ្លើយតបច្បាស់ៗទៅកាន់អ៊ុយក្រែន ហើយថាលោកនឹងមិនមានផែនការ ក្នុងការធ្វើដំណើរបំពេញ ទស្សនកិច្ចទៅកាន់ទីនោះនៅឡើយទេ៕
ប្រែសម្រួល៖ស៊ុនលី