ព័ត៌មានអន្តរជាតិ

កងទ័ពភូមិន្ទថៃ ចេញមកបញ្ជាក់អំពីអព្យាក្រឹត នយោបាយរបស់ខ្លួន មុនការបោះឆ្នោតមកដល់

បរទេស៖ កងទ័ពភូមិន្ទថៃនៅថ្ងៃសុក្រ បានចេញផ្សាយគោលការណ៍ណែនាំ សម្រាប់មន្រ្តីដើម្បីធានាថា ខ្លួននៅតែមានអព្យាក្រឹតនយោបាយ នៅពេលដែលការបោះឆ្នោតខិតជិតមកដល់។

យោងតាមសារព័ត៌មានថៃ The Nation ចេញផ្សាយនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា គោលការណ៍ណែនាំណែនាំ ដល់មន្រ្តីកងទ័ពអំពីអ្វីដែលពួកគេគួរធ្វើ និងមិនគួរធ្វើក្នុងអំឡុងពេល បោះឆ្នោតសកល ដែលគ្រោងធ្វើឡើងនៅថ្ងៃទី ៧ ឧសភា ឆ្នាំ២០២៣ រួមមាន

គួរធ្វើ គឺមន្ត្រីយោធាគួរតែប្រើប្រាស់ សិទ្ធិបោះឆ្នោតរបស់ខ្លួន ដើម្បីធ្វើជាគំរូដល់ប្រជាពលរដ្ឋផ្សេងទៀត។ មន្ត្រីកងទ័ពគួរលើកទឹកចិត្ត សមាជិកគ្រួសារ សាច់ញាតិ និងមិត្តភក្តិឱ្យប្រើប្រាស់សិទ្ធិបោះឆ្នោត។ អង្គភាពកងទ័ពគួរតែជួយមន្ត្រី និងក្រុមគ្រួសាររបស់ពួកគេឱ្យយល់ដឹង ពីការឃោសនាបោះឆ្នោត និងអនុញ្ញាតឱ្យមន្ត្រីដែលរស់នៅ ក្រៅមណ្ឌលបោះឆ្នោតរបស់ខ្លួន បោះឆ្នោតជាមុន។ មេបញ្ជាការគួរជួយមន្ត្រី ដែលរក្សាសន្តិសុខជាតិជាមុន។

អ្វីដែលមិនគួរធ្វើ គឺមន្ត្រីកងទ័ពមិនគួរបើកវគ្គហ្វឹកហ្វឺន ឬសិក្ខាសាលា ១០ ថ្ងៃមុនការបោះឆ្នោតនោះទេ។ មន្ត្រីយោធាត្រូវបដិសេធមិនធ្វើជាមន្ត្រី នៅការិយាល័យបោះឆ្នោត។ មន្ត្រីយោធាត្រូវបដិសេធមិនប្រើប្រាស់ យានជំនិះយោធាសម្រាប់ យុទ្ធនាការបោះឆ្នោត។
មន្ត្រីកងទ័ពត្រូវបដិសេធមិនប្រើប្រាស់ បន្ទាយជាការិយាល័យបោះឆ្នោត ឬសម្រាប់ទុកប្រអប់ឆ្នោតឡើយ៕

ប្រែសម្រួលៈ ណៃ តុលា

To Top