ភ្នំពេញ៖ «សមរាត្រី» ន័យសាមញ្ញ គឺរយៈពេលថ្ងៃ និងយប់ស្មើគ្នាត្រូវនឹងព្រឹត្តិការណ៍ ព្រះអាទិត្យរះនៅចំកំពូលកណ្ដាល នៃប្រាសាទអង្គរវត្ត ដែលគេអាចមើលឃើញច្បាស់ ពីគុកតារាជនឹងកើតឡើងនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ខាងមុខ។
យោងតាមហ្វេសប៊ុក អាជ្ញាធរជាតិអប្សរា នាថ្ងៃទី១១ មីនានេះ បានឲ្យដឹងថា ព្រឹត្តិការណ៍ពិសេសថ្ងៃរះចំកំពូលកណ្ដាល នៃប្រាសាទអង្គរវត្ត សម្រាប់ឆ្នាំ២០២៣នេះ អាចកើតមាន២ដងក្នុង១ឆ្នាំ គឺនៅថ្ងៃទី២១ ខែមីនាម្ដង ហើយអាចនៅថ្ងៃទី២២ ខែកញ្ញា នឹងកើតមានម្ដងទៀត។
ជាមួយគ្នានោះអាជ្ញាធរជាតិអប្សរា ក៏បានអំពាវនាវឲ្យសាធារណជន ក៏ដូចជាភ្ញៀវទេសចរ អញ្ជើញមកទស្សនាព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ទាំងអស់គ្នាកុំបីខានឡើយ ៕