ម៉ានីល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣ថា អាជ្ញាធរហ្វីលីពីនបានឲ្យដឹងកាលពីថ្ងៃសុក្រថា ប្រទេសហ្វីលីពីន បានស្វែងរកជំនួយពីប្រទេសជប៉ុន និងសហរដ្ឋអាមេរិក ខណៈដែលពួកគេព្យាយាមទប់ស្កាត់ និងសម្អាតការលេចធ្លាយប្រេងរយៈពេល១០ថ្ងៃ បន្ទាប់ពីនាវាដឹកប្រេងមួយគ្រឿងបានលិចចូលក្នុងទឹក ។
កប៉ាល់ Empress កំពុងដឹកប្រេងឧស្សាហកម្មចំនួន៨០០.០០០លីត្រ នៅគ្រាដែលកប៉ាល់នេះ បានធ្លាក់ក្នុងសមុទ្រដ៏លំបាក ពីកណ្តាលកោះ Mindoro ភាគខាងត្បូងនៃរដ្ឋធានីម៉ានីល ។
កប៉ាល់នេះត្រូវបានគេជឿថា មានកម្ពស់ប្រហែល៤០០ម៉ែត្រស្ថិតនៅក្រោមរលកសមុទ្រ ប៉ុន្តែអាជ្ញាធរហ្វីលីពីនបានអះអាងប្រទេសហ្វីលីពីន មិនមានលទ្ធភាពអាចទប់ស្កាត់បាន និងយកប្រេងដែលកំពុបនោះចេញបានទេ ។
ឆ្មាំសមុទ្រហ្វីលីពីន បានឲ្យដឹងកាលពីថ្ងៃសុក្រថា ប្រទេសជប៉ុន បានបញ្ជូនបុគ្គលិកឆ្មាំឆ្នេរសមុទ្រ ទៅកាន់ទីក្រុងម៉ានីល ដើម្បីគាំទ្រការស៊ើបអង្កេតលើការកំពុបប្រេង និង “បានណែនាំសកម្មភាពដកយកចេញ និងគ្រប់គ្រងប្រេងដែលកំពុងបន្តហូរហៀរ” ។
រដ្ឋាភិបាលក្រុងម៉ានីល ក៏បានស្នើសុំជំនួយពីសហរដ្ឋអាមេរិកផងដែរ ។ នេះបើតាមអ្នកនាំពាក្យឆ្មាំឆ្នេរសមុទ្រ លោក Armando Balilo បានប្រាប់ដល់ទីភ្នាក់ងារព័ត៌មាន AFP យ៉ាងដូច្នេះ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា