តូក្យូ៖ សេដ្ឋវិទូបរិស្ថានជប៉ុនបានឲ្យដឹងថា សារធាតុវិទ្យុសកម្មក្នុងទឹកដែលបំពុល ដោយនុយក្លេអ៊ែរមិនគួរត្រូវបានបញ្ចេញ ចូលទៅក្នុងបរិស្ថាននោះទេ ហើយផែនការបញ្ចេញរបស់ជប៉ុន គឺមិនសមរម្យនោះឡើយ។
លោក Kenichi Oshima សាស្ត្រាចារ្យនៅសកលវិទ្យាល័យ Ryukoku បានប្រាប់កាសែតស៊ិនហួ ក្នុងបទសម្ភាសន៍មួយថា មិនដូចសារធាតុគីមីគ្រោះថ្នាក់ធម្មតាទេ សារធាតុវិទ្យុសកម្មមិនរលាយបាត់ដោយគ្មានការព្យាបាលគីមីនោះទេ ដោយសារការបន្សុទ្ធដោយធម្មជាតិមិនដំណើរការលើវា។
ទាក់ទងនឹងប្រព័ន្ធដំណើរការរាវកម្រិតខ្ពស់ (ALPS) ដែលស្នើឡើងដោយក្រុមហ៊ុនថាមពលអគ្គិសនីតូក្យូ (TEPCO) អ្នកប្រាជ្ញបានចោទសួរអំពីប្រសិទ្ធភាពរបស់វា ខណៈដែលអ្នកស្រាវជ្រាវជាច្រើនជឿថា ប្រព័ន្ធនេះមិនអាចដកសារធាតុនុយក្លេអ៊ែរចេញពីទឹកកខ្វក់បាននោះទេ។
ដោយលើកឡើងពីដំណើរការខុសប្រក្រតីនៅក្នុងប្រព័ន្ធដកចេញពហុនុយក្លេអ៊ែររបស់ ALPS លោក Oshima បានលើកឡើងថា នុយក្លេអ៊ែរក្រៅពីទ្រីទីយ៉ូម មិនត្រូវបានដកចេញនោះទេក្នុងប្រហែល ២ភាគ៣ នៃទឹកសំណល់នុយក្លេអ៊ែរសរុប ១,៣លានតោនពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima Daiichi ។
លោកបានកត់សម្គាល់ថា “TEPCO ទទូចថាខ្លួននឹងអាចដោះស្រាយបញ្ហាបាន ប៉ុន្តែភាពជឿជាក់នៃសេចក្តីថ្លែងការបែបនេះ ត្រូវការការសង្កេតបន្ថែមទៀត ព្រោះវាមិនមែនជាគំរូមុននោះទេ” ។
លោក Oshima បានសង្កត់ធ្ងន់លើការពិតគួរឱ្យព្រួយបារម្ភ ថាតើទឹកសំណល់នុយក្លេអ៊ែរ មួយភាគបីដែលត្រូវបានព្យាបាលត្រូវតាមស្តង់ដារក៏ខ្វះការពិនិត្យឡើងវិញ ដោយអង្គការភាគីទី៣ ផងដែរ៕
ប្រែសម្រួល ឈូក បូរ៉ា