ព័ត៌មានអន្តរជាតិ

ចិនព្រមានចំៗ ចំពោះការសម្រេចចិត្ត ចុងក្រោយរបស់ក្រុមប្រទេស AUKUS

បរទេស៖យោងតាមការចេញផ្សាយរបស់ RT កាលពីថ្ងៃម្សិលមិញនេះ បានឲ្យដឹងថាប្រទេសចិនបានចេញ មកសំដែងការ ព្រួយបារម្ភចំពោះ ការសម្រេចចិត្តរបស់អាមេរិក អង់គ្លេស និងអូស្ត្រាលី ចំពោះការបង្ហាញវត្តមានយោធា កាន់តែច្រើន នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ក្រោមរូបភាពនៃកតិកាសញ្ញា AUKUS។

ការឆ្លើយតបនិងការព្រមានដោយរដ្ឋាភិបាលទីក្រុងប៉េកាំងនេះ ត្រូវបានគេមើលឃើញថាបានធ្វើឡើង នៅក្រោយពេល ដែលរដ្ឋាភិបាលទីក្រុងវ៉ាស៊ិនតោនសម្រេចចិត្តក្នុងការ អនុម័តលក់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរចំនួន៥ គ្រឿង ទៅឲ្យប្រទេសអូស្ត្រាលីក្រោមកិច្ចព្រមព្រៀង AUKUS នេះ។

អ្នកនាំពាក្យរបស់ក្រសួងការបរទេសចិនលោក Wang Wenbin បានថ្លែងទៅកាន់សន្និសិទកាសែត ប្រចាំថ្ងៃរបស់ លោកថា៖ កិច្ចព្រម ព្រៀងបីភាគីបានដើរឆ្ពោះទៅមុខហួសហេតុលើស ពីអ្វីដែលគួរធ្វើនិងមានភាពគ្រោះថ្នាក់បំផុត។

គួរឲ្យដឹងដែរថា ការប្រកាសលក់អាវុធឲ្យអូស្ត្រាលី ត្រូវបានធ្វើឡើងក្នុងពេល ដែលមានកិច្ចប្រជុំថ្នាក់មេដឹកនាំរបស់ អាមេរិកលោកប្រធានាធិបតី Joe Biden នាយករដ្ឋមន្ត្រីអង់គ្លេស Rishi Sunak និងនាយករដ្ឋមន្ត្រីអូស្ត្រាលី Anthony Albanese នៅមូលដ្ឋានទ័ពក្នងទីក្រុងកាលីហ្វ័រញ៉ាចុងក្រោយនេះ៕

ប្រែសម្រួល៖ស៊ុនលី

To Top