ព័ត៌មានជាតិ

គាស់រលើងថ្ម ចេញពីដើមឈើហើយ

ភ្នំពេញ ៖ ដើមឈើចំនួន៤ដើម ដែលត្រូវម្ចាស់អាជីវកម្មមួយស្ថិតនៅក្នុងទឹកដីខណ្ឌទួលគោក បានចាក់បេតុងហ៊ុំព័ទ្ធ នៅគល់ជុំវិញ ហើយទទួល ការស្វាគមន៍ចំពោះការរិះគន់ពេញសង្គមហ្វេសប៊ុក នាព្រឹកថ្ងៃ២០ មីនា នេះ ត្រូវបានម្ចាស់គាស់ កកាយយកថ្មចេញហើយនៅ ម៉ោងប្រមាណជា១១ និង៥៨នាទី ថ្ងៃដដែល ។

ការគាស់កាយថ្មចេញ ដោយសារអាជ្ញាធរខណ្ឌនេះ ដឹកនាំដោយលោក ជា ពិសី ជាអភិបាលខណ្ឌ ចុះមកណែនាំម្ចាស់ហាង ផ្ទាល់តែម្តង។

ដើមឈើទាំង៤ដើមនេះ ត្រូវបានគេដឹងថា ដាំលើផ្លូវសាធារណៈ នៅមុខហាងបេប៊ីអោតឡេត ស្ថិតនៅផ្លូវ២៨៩ ក្នុងសង្កាត់ បឹងកក់២ ។

បើតាមការផ្សាយក្នុងផេកហ្វេសប៊ុក របស់ខណ្ឌទួលគោក គឺហាងបេប៊ីអោតឡេត បំពានលើចិញ្ចើមផ្លូវ ចាក់បេតុងហ៊ុំដើម ឈើសាធារណៈចំនួន៤ដើមនេះ ។ ក្រោយណែនាំម្ចាស់ហាងបានរុះរើបេតុងនោះចេញវិញ ដោយរៀបចំឲ្យមាន សោភ័ណ្ឌភាព ល្អដូចដើម ព្រមទាំងធ្វើកំណត់ហេតុណែនាំ មិនអនុញ្ញាតឲ្យមានការធ្វើបែបនេះម្តងទៀតឡើយ ។

ក្នុងករណីម្ចាស់ហាងមិនសហការ ហើយធ្វើឲ្យប៉ះពាល់ ឬងាប់ដើមឈើ នឹងត្រូវទទួលខុត្រូវចំពោះមុខច្បាប់ ៕

To Top