ព្រឹកថ្ងៃទី ៣០ ខែមីនា នៅតំបន់ Boao នៃខេត្តហៃណាន ប្រទេសចិន លោក Li Qiang នាយករដ្ឋមន្ត្រីចិន បានអញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំ ប្រចាំឆ្នាំ២០២៣ នៃវេទិកា Boao សម្រាប់អាស៊ីនិងថ្លែងសុន្ទរកថា គន្លឹះ ។
លោក Li Qiang បានថ្លែងថា ពិភពលោកនាពេលបច្ចុប្បន្ន អស្ថិរភាព, ភាពមិនប្រាកដប្រជា និងភាពពិបាកព្យាករណ៍ គឺបានជាសភាពការណ៍ទូទៅ។ កាលពី១០ឆ្នាំមុន លោក Xi Jinping ប្រធានរដ្ឋចិនបានលើកឡើង ជាលើកដំបូងនូវ ទស្សនៈសំខាន់នៃសហគមន៍រួមវាសនា នៃមនុស្សជាតិ ដែលបានក្លាយជាគំរូភាព នៃវឌ្ឍនភាព របស់មនុស្សជាតិ ដែលដឹកនាំចរន្តយុគសម័យ និងបានក្លាយជាប្រភព ថមពលដែលជំរុញ ឱ្យពិភពលោកមានស្ថិរភាពយូរអង្វែង និងមានវិបុលភាពរួម ។
លោក Li Qiang បានចង្អុលបង្ហាញថា ត្រូវជ្រោងទង់ នៃទស្សនៈកសាងសហគមន៍រួមវាសនា នៃមនុស្សជាតិ ពួតដៃគ្នាដើម្បីកសាង សហគមន៍រួមវាសនា នៃអាស៊ី ឱ្យក្លាយជាក្បាលម៉ាស៊ីន សម្រាប់ថែរក្សាសន្តិភាព និងស្ថិរភាពនៃពិភពលោក និងជាប្រភពកម្លាំង ចលករនៃកំណើន សេដ្ឋកិច្ចពិភពលោក ក៏ដូចជាទិសដៅថ្មី នៃកិច្ចសហប្រតិបត្តិការ នៃពិភពលោក ដើម្បីបំពេញបន្ថែមភាព ប្រាកដប្រជាកាន់តែច្រើនឡើងៗ សម្រាប់សន្តិភាពនិងវឌ្ឍនភាព របស់ពិភពលោក ។
លោក Li Qiang បានគូសបញ្ជាក់ថា ក្នុងពិភពលោក ដែលមានភាពមិនប្រាកដប្រជា ភាពប្រាកដប្រជារបស់ប្រទេសចិន គឺជាសសរទ្រូង នៃការគាំពារនិងថែរក្សាសន្តិភាព និងវឌ្ឍនភាពរបស់ពិភពលោក។ គោលដៅនិងអនាគត នៃការអភិវឌ្ឍរបស់ចិន ត្រូវបានកំណត់យ៉ាងច្បាស់រួចហើយ។ ប្រទេសចិនដែលមានស្ថិរភាពយូរអង្វែងនិងផ្តោតសំខាន់លើការអភិវឌ្ឍ ប្រទេសចិនដែលមានការខិតខំតស៊ូ ដើម្បីបោះជំហានទៅមុខរហូត ប្រទេសចិនដែលមានជំនឿចិត្តលើខ្លួន បើកទូលាយ និងរីករាយចែករំលែក គឺជាកម្លាំងដ៏ធំសម្បើមនៃស្ថិរភាព និងភាពរុងរឿងនៃពិភពលោក ។ កំណើនសេដ្ឋកិច្ចចិនមានសន្ទុះខ្លាំង ភាពរីកចម្រើនក៏ខ្លាំង ។ យើងខ្ញុំមានជំនឿចិត្តផង ក៏មានសមត្ថភាពផង ដើម្បីជំរុញនាវាយក្សនៃសេដ្ឋកិច្ចចិន ឱ្យបរផុតព្យុះភ្លៀង បរទៅទីឆ្ងាយដោយនឹងនរ ដែលនឹងរួមចំណែកកាន់តែច្រើន ដល់ការអភិវឌ្ឍ នៃសេដ្ឋកិច្ចពិភពលោក ។
លោក Lee Hsien Loong នាយករដ្ឋមន្ត្រីសិង្ហបុរី , លោក Pedro Sanche នាយករដ្ឋមន្ត្រីអេស្ប៉ាញ , លោក Anwar Adams នាយករដ្ឋមន្ត្រីម៉ាឡេស៊ី, លោក Patrick Achi នាយករដ្ឋមន្រ្តីកូតឌីវ័រ, លោកស្រី Kristali Georgieva ប្រធានអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ ព្រមទាំងតំណាងចំនួន១៥០០ រូប ដែលមកពីមជ្ឈដ្ឋាននយោបាយ ពាណិជ្ជកម្ម ឧស្សាហកម្ម ធនាគារគំនិត នៃប្រទេសនិងតំបន់ជាង ៥០នៃពិភពលោកបានចូលរួមពិធីនេះ៕