បរទេស៖ លោក ដូណាល់ ត្រាំ បាននិយាយថា សហរដ្ឋអាមេរិក «នឹងទៅឋាននរក» នៅក្នុងសុន្ទរកថាមិនសមរម្យមួយ បន្ទាប់ពីលោក បានសារភាពថា លោកមិនមានកំហុសក្នុងការក្លែងបន្លំកំណត់ត្រាអាជីវកម្ម ដើម្បីលាក់បាំងព័ត៌មាន ដែលខូចខាត មុនការបោះឆ្នោតឆ្នាំ ២០១៦។ អតីតប្រធានាធិបតីរូបនេះ ត្រូវបានតុលាការចោទប្រកាន់ពីបទឧក្រិដ្ឋចំនួន ៣៤ នៅក្នុងតុលាការ Manhattan កាលពីថ្ងៃអង្គារ។
យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា ទាំងនេះទាក់ទងនឹងការបង់ ប្រាក់ដ៏រំជើប រំជួលដល់តារាសិចគឺនាង Stormy Daniels ដែលនិយាយថាពួកគេមានទំនាក់ទំនងស្នេហាផិតក្បត់។
លោក ដូណាល់ ត្រាំ គឺជាប្រធានាធិបតីអាមេរិកដំបូងគេក្នុងប្រវត្តិសាស្ត្រដែល ប្រឈមមុខនឹងការកាត់ក្តីរឿងព្រហ្មទណ្ឌ។
លោក ត្រាំ ដែលមានវ័យ ៧៦ឆ្នាំ បានប្រាប់អ្នកគាំទ្រដែលប្រមូលផ្តុំនៅផ្ទះ Mar-a-Lago ក្នុងរដ្ឋផ្លរីដាបន្ទាប់ពីគាត់បាន បង្ហាញខ្លួននៅក្នុងតុលាការថា “ឧក្រិដ្ឋកម្មតែមួយគត់ដែលខ្ញុំបានប្រព្រឹត្តគឺការការពារ ប្រទេសរបស់យើងដោយមិន ភ័យខ្លាច ពីអ្នកដែលស្វែងរកការបំផ្លាញវា” ។
លោកបាននិយាយថា “ករណីក្លែងបន្លំ” គឺគ្រាន់តែជាផ្នែកមួយនៃការឃុបឃិតរបស់ប្រជាធិបតេយ្យ ដើម្បីជ្រៀតជ្រែកការ បោះឆ្នោតប្រធានាធិបតីនៅឆ្នាំក្រោយដែលលោកកំពុងដំណើរការចូលរួមផងដែរ៕
ប្រែសម្រួលៈ ណៃ តុលា
