ព័ត៌មានអន្តរជាតិ

ម៉ាស ជិត២លាន ត្រូវបានអង្គការ មនុស្សធម៍មួយ របស់អាមេរិក ឧបត្ថម្ភដល់ប្រទេសចិន (វីដេអូ)

ម៉ាស ជិត២លាន ត្រូវបានអង្គការ មនុស្សធម៍មួយ របស់អាមេរិក ឧបត្ថម្ភដល់ប្រទេសចិន

ម៉ាស ជិត២លាន ត្រូវបានអង្គការ មនុស្សធម៍មួយ របស់អាមេរិក ឧបត្ថម្ភដល់ប្រទេសចិនhttps://www.dap-news.com/international/2020/02/12/32465/

Posted by Dap_News_Website on Wednesday, 12 February 2020

សាន់ហ្វ្រាន់ស៊ីស្កូ ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអង្គារទី១១ ខែកុម្ភៈនេះបានឲ្យដឹងថា អង្គការសប្បុរសធម៍មួយរបស់ អាមេរិក បានប្រកាស បរិច្ចាគនូវឧបករណ៍ ជំនួយដង្ហើមចំនួន ១,៨ លាន និងឈុតអាវការពារចំនួន ៨០០០០ឈុត ទៅឲ្យប្រទេសចិន ក្នុងការជួយដល់ការ ប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើង នៃវីរុសកូរ៉ូណា។

Medshare ត្រូវបានគេស្គាល់ថា ជាអង្គការផ្តល់ជំនួយមនុស្សធម៌ ផ្តោតសំខាន់ទៅលើបញ្ហាសុខមាលភាព ពិភពលោកហើយបច្ចុប្បន្ន កំពុងធ្វើការជាដៃគូជាមួយមូលនិធិ នៃក្រុមហ៊ុនកូកាកូឡា ។ ប្រធានប្រតិបត្តិ របស់អង្គការ MedshareលោកCharles Reddingគឺជាមនុស្សធ្លាប់ រស់នៅ ក្នុងប្រទេសចិន៤ឆ្នាំផងដែរ នោះបាននិយាយថា ជាក់ស្តែងជំងឺរាតត្បាតបែបនេះគឺ អាចនឹងកើតឡើងគ្រប់កន្លែងណាៗទាំងអស់ មិនមែនតែនៅចិននោះឡើយ ។

Medshare កាលពីថ្ងៃទី១ខែកុម្ភៈកន្លងមកក៏បាន នាំយកឈុត អាវការពារប្រមាណជា ៨០០០០០ រួចមកហើយទៅកាន់ខេត្ត Hubei ដើម្បីឆ្លើយតបទៅនឹងតម្រូវការ របស់មន្ទីរពេទ្យចិន និងបុគ្គលិកពេទ្យ ដែលកំពុងធ្វើការព្យាបាលអ្នកជំងឺ និងផ្ទុកវីរុសទាំងនោះ៕

ប្រែសម្រួល៖ស៊ុនលី

To Top