ព័ត៌មានអន្តរជាតិ

ឯកអគ្គរដ្ឋទូតអឺរ៉ុប រងការវាយប្រហារ នៅក្នុងប្រទេសស៊ូដង់

បរទេស៖មន្ត្រីជាន់ខ្ពស់របស់អឺរ៉ុបលោក Josep Borrell កាលពីថ្ងៃម្សិលមិញបានប្រកាសថាឯកអគ្គរដ្ឋទូតតំណាងអឺរ៉ុបបានទទួលរងការវាយប្រហារនៅក្នុងប្រទេសស៊ូដង់កាលពីថ្ងៃចន្ទប៉ុន្តែមិនទាន់បានលំអិតអំពីហេតុការណ៍នេះនៅឡើយទេ។

ហេតុការណ៍បានកើតឡើងនៅក្នុងពេលដែលជម្លោះរវាងប្រទេសស៊ូដង់ជាមួយនឹងកងកម្លាំងទ័ពបារ៉ារបស់ប្រទេសឬ Rapid Support Forces (RSF) កំពុងបន្តកើតឡើងនៅឡើយ។

ទោះបីជាយ៉ាងណាក្តីលោក Borrellបានត្រឹមអះអាងថាការវាយប្រហារបានកើតឡើងនៅក្នុងទីកន្លែងរស់នៅរបស់ពួកគេប៉ុន្តែមិនមានព័ត៌មានលំអិតអំពីការវាយប្រហារឬចំនួននៃអ្នកស្លាប់និងរបួសនោះដែរព្រមទាំងថាតើអ្នកនាំជាអ្នកនៅពីក្រោយនៃការវាយប្រហារនោះដែរ។

មុននេះបន្តិចក៏មានសេចក្តីរាយការណ៍អំពីការវាយប្រហារមកលើរថយន្តទូតរបស់អាមេរិកនៅក្នុងប្រទេសស៊ូដង់ផងដែរដោយប្រភពសារព័ត៌មានក្នុងស្រុកបានបញ្ជាក់ថាជាការវាយប្រហារដោយកងកម្លាំង RSF ៕ ប្រែសម្រួល៖ស៊ុនលី

To Top