ព័ត៌មានជាតិ

សម្ដេចតេជោ នឹងទទួលគោរមងារជា “ពុទ្ធមាមកាភិបាលនៃ អង្គការពុទ្ធសាសនិកពិភពលោក”

ភ្នំពេញ៖ លោក ឈិន កេតនា ទីប្រឹក្សារាជរដ្ឋាភិបាល អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិ រៀបចំបុណ្យជាតិ-អន្តរជាតិ បានបញ្ជាក់ថា អង្គការពុទ្ធសាសនិកពិភពលោក បានស្នើប្រគល់ជូន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នូវគោរមងារជា “ពុទ្ធមាមកាភិបាលនៃអង្គការ ពុទ្ធសាសនិកពិភពលោក (Patron Of The WFB)” និង “បណ្ឌិតកិត្តិយស ផ្នែកមនុស្សសាស្ត្រ” ដោយសាកលវិទ្យាល័យ ណេហ្គរី ប៉ាដាន។ នេះបើតាមការផ្សាយ របស់ទូរទស្សន៍ជាតិ នាថ្ងៃ២១ មេសា ។

ពិធីប្រារព្ធរៀបចំប្រគល់-ទទួលគោរមងារនេះ នឹងធ្វើឡើងនៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣ នៅរមណីយដ្ឋានវត្តភ្នំ មណ្ឌលដ្ឋានប្រវត្តិសាស្ត្រ នៃការកកើតរាជធានីភ្នំពេញ ផ្សារភ្ជាប់និងព្រះពុទ្ធសាសនា ៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top