ថ្ងៃទី២០ ខែមេសា លោកXi Jinpingអគ្គលេខាធិការនៃគណៈកម្មារធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាប្រធានរដ្ឋចិនបានផ្ញើសារជូនពរលោកDiaz-Caneអគ្គលេខាធិការទី១នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តគុយបានិងជាប្រធានរដ្ឋគុយបាដែលបានជាប់បោះឆ្នោតជាប្រធានរដ្ឋគុយបាជាថ្មី។
លោកXi Jinpingបានលើកឡើងថា ទំនាក់ទំនងរវាងប្រទេសចិននិងគុយបាបានបន្តរក្សាដំណើរការដោយកម្រិតខ្ពស់ ហើយទទួលបានវឌ្ឍនភាពថ្មីជាបន្តបន្ទាប់។ខែវិច្ឆិកា ឆ្នាំ២០២២ ការបំពេញទស្សនកិច្ចជាផ្លូវរដ្ឋរបស់លោកDiaz-Caneនៅប្រទេសចិនទទួលបានការជោគជ័យដោយគាប់ប្រសើរ ហើយយើងបានឈានដល់មតិឯកភាពសំខាន់ស្តីពីការបន្តរក្សាធ្វើឱ្យទំនាក់ទំនងមិត្តភាពពិសេសរវាងប្រទេសចិននិងគុយបាក្នុងយុគសម័យថ្មីមានភាពស៊ីជម្រៅ។ខ្ញុំយកចិត្តទុកដាក់ខ្ពស់ដល់ការអភិវឌ្ឍទំនាក់ទំនងរវាងប្រទេសចិននិងគុយបា រីករាយបន្តរក្សាការប្រាស្រ័យទាក់ទងយ៉ាងស្អិតល្មួតជាមួយលោកDiaz-Cane បន្តបង្កើនការណែនាំផ្នែកនយោបាយចំពោះទំនាក់ទំនងរវាងបក្សនិងប្រទេសទាំង២ ដើម្បីចាប់ដៃរួមគ្នាកសាងសហគមន៍រួមវាសនាតែមួយរវាងប្រទេសចិននិងគុយបា៕