បរទេស៖ ប្រធានាធិបតីបារាំង លោក Emmanuel Macron បានព្រមានថា អ្នកកណ្តាលនិយមបារាំងទំនងជានឹងចាញ់អ្នកនយោបាយស្តាំនិយម គឺលោកស្រី Marine Le Pen ក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០២៧ខាងមុខ ប្រសិនបើ “បញ្ហាប្រឈម” បច្ចុប្បន្នមិនត្រូវបានដោះស្រាយនោះទេ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយ កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា ថ្លែងទៅកាន់កាសែត Le Parisien ក្នុងបទសម្ភាសន៍មួយដែលបានចេញផ្សាយ កាលពីថ្ងៃអាទិត្យ លោក Macron បាននិយាយថា លោកស្រី Le Pen ត្រូវបានកំណត់ថា នឹងក្លាយជាអ្នកឈ្នះ ផ្នែកនយោបាយដ៏ធំបំផុត ពីភាពចលាចលដែលកំពុងបន្តនៅក្នុងប្រទេស។
លោកប្រធានាធិបតីបានព្រមានថា “លោកស្រី Marine Le Pen នឹង ឈានដល់ការកាន់អំណាច ប្រសិនបើយើងមិនអាចឆ្លើយតប ទៅនឹងបញ្ហាប្រឈមរបស់ប្រទេស ហើយប្រសិនបើយើង ណែនាំទម្លាប់ នៃការកុហក ឬបដិសេធការពិត”។
ប្រធានាធិបតីបារាំងរូបនេះ បានបន្តទៀតថា ដោយសារឧបករណ៍សំខាន់របស់ លោកស្រី Le Pen ហើយលោកស្រីគឺ “ប្រជានិយម” គឺ វាមិនអាចទៅរួចទេ សម្រាប់ពួកនិយមកណ្តាលដើម្បីប្រកួតប្រជែងជាមួយពួកស្តាំនិយម ក្នុងវិស័យសន្យា។ ផ្ទុយទៅវិញ ពួកគេគួរតែឈ្នះអ្នកបោះឆ្នោតមកវិញ តាមរយៈសកម្មភាពជាក់ស្តែង ដោយដោះស្រាយបញ្ហាប្រឈមនៃ “ការកែច្នៃឡើងវិញ” “បរិស្ថានវិទ្យា” និង “ការប្រយុទ្ធដើម្បីសេវាសាធារណៈរបស់យើង” ។
លោក Macron ក៏បានឈរលើកំណែទម្រង់ប្រាក់សោធននិវត្តន៍ដែលបែកបាក់យ៉ាងខ្លាំងរបស់លោក ដោយបញ្ជាក់ឡើងវិញ នូវជំហររបស់គាត់ថា កំហុសពិតតែមួយគត់ អំពីវាមិនមែនជាការផ្សាយពាណិជ្ជកម្ម នូវការផ្លាស់ប្តូរដែលមិនមានប្រជាប្រិយភាព ដល់សាធារណជនគ្រប់គ្រាន់នោះទេ៕
ប្រែសម្រួលៈ ណៃ តុលា