ព័ត៌មានជាតិ

វរសេនីយ៍ឯក សៀ ទីន ចូលរួមពិធី ANZAC Day Dawn Service នៅស្ថានទូតអូស្ត្រាលី

ភ្នំពេញ៖ នាថ្ងៃអង្គារ ទី២៥ ខែមេសា ឆ្នាំ​២០២៣ លោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការនៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាកូនប្រុសច្បងរបស់លោក ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយក្រុមនាយទាហានកងយោធពលខេមរភូមិន្ទ ដែលបានបញ្ចប់ការ​សិក្សា​ពីបណ្ឌិត្យសភាយោធាអូស្រា្តលី បានចូលរួមពិធី ANZAC Day Dawn Service នៅស្ថានទូតអូស្ត្រាលី រាជធានីភ្នំពេញ តាមការអញ្ជើញរបស់ស្ថានទូត។

ទិវា Anzac គឺជាទិវាជាតិនៃការចងចាំ នៅក្នុងប្រទេសអូស្ត្រាលី និងនូវែលសេឡង់ ដែលរំលឹកយ៉ាងទូលំទូលាយ ដល់ប្រជាជនអូស្ត្រាលី និងនូវែលសេឡង់ទាំងអស់ “ដែលបានបម្រើ និងបានស្លាប់នៅក្នុងសង្គ្រាម ជម្លោះ និងប្រតិបត្តិការរក្សាសន្តិភាព”៕

To Top