ព័ត៌មានអន្តរជាតិ

សេដ្ឋកិច្ចឌីជីថលរបស់ចិន កើនឡើងដល់ជាង ៥០ទ្រីលានយន់ ក្នុងឆ្នាំ២០២២

" "

ប៉េកាំង ៖ ទំហំនៃសេដ្ឋកិច្ចឌីជីថល របស់ប្រទេសចិន បានកើនឡើងដល់ ៥០,២ពាន់ពាន់លានយន់ (ប្រហែល ៧,២៥ ពាន់ពាន់លានដុល្លារ) ក្នុងឆ្នាំ២០២២ ជាមួយនឹងកំណើនបន្ទាប់បន្សំពីមួយឆ្នាំទៅមួយឆ្នាំ ១០,៣ភាគរយ និងជាប់ចំណាត់ថ្នាក់ទីពីរ នៅទូទាំងពិភពលោក នេះបើយោងតាមរបាយការណ៍ឧស្សាហកម្ម ដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ។

ចំណែក នៃសេដ្ឋកិច្ចឌីជីថល នៅក្នុង GDP របស់ប្រទេសបានកើនឡើងដល់ ៤១,៥ភាគរយ នេះបើយោង តាមរបាយការណ៍ ស្តីពីការអភិវឌ្ឍន៍ នៃឧស្សាហកម្មឌីជីថល របស់ប្រទេសចិន ដែលបានចេញផ្សាយនៅឯកិច្ចប្រជុំកំពូលឌីជីថល ចិនលើកទី៦ ដែលកំពុងបន្ត។

" "

របាយការណ៍បាននិយាយថា នៅចុងឆ្នាំ២០២២ ប្រទេសចិន បានដាក់ស្ថានីយមូលដ្ឋាន 5G ចំនួន ២,៣១លានកន្លែង ហើយចំនួនអ្នកប្រើប្រាស់ 5G នៅក្នុងប្រទេសបានកើនឡើងដល់ ៥៦១លាននាក់ ដែលស្មើនឹងជាង ៦០ភាគរយនៃចំនួនសរុបរបស់ពិភពលោក។

" "

កិច្ចប្រជុំកំពូលចិនឌីជីថលលើកទី៦ បានបើកនៅថ្ងៃព្រហស្បតិ៍ នៅទីក្រុង Fuzhou ក្នុងខេត្ត Fujian ភាគខាងកើតប្រទេសចិន។ កិច្ចប្រជុំកំពូលរយៈពេលពីរថ្ងៃ ផ្តោតលើការ បង្ហាញសមិទ្ធិផល ចុងក្រោយបង្អស់នៃគំនិតផ្តួចផ្តើម Digital China និងលើការចែករំលែកបទពិសោធន៍ ក្នុងការអភិវឌ្ឍន៍ឌីជីថល ។

កិច្ចប្រជុំកំពូលនេះ ត្រូវបានសហការឧបត្ថម្ភដោយរដ្ឋបាល តាមអ៊ីនធឺណិតនៃប្រទេសចិន គណៈកម្មាធិការអភិវឌ្ឍន៍ និងកំណែទម្រង់ជាតិ ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ក្រសួងឧស្សាហកម្ម និង បច្ចេកវិទ្យាព័ត៌មាន គណៈកម្មការត្រួតពិនិត្យ និងគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋនៃក្រុមប្រឹក្សារដ្ឋ និង រដ្ឋាភិបាលប្រជាជននៃខេត្ត Fujian ៕

To Top