ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីក្រសួងការពារជាតិឥណ្ឌា លើកសរសើរចំពោះទំនាក់ទំនង ជាមួយនឹងរុស្ស៊ី

" "

បរទេស៖ រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃប្រទេសឥណ្ឌាលោក Rajnath Singh កាលពីថ្ងៃម្សិលមិញនេះ បានធ្វើការលើកសរសើរយ៉ាងខ្លាំង ចំពោះជំនួបជាមួយនឹងសមភាគី លោករដ្ឋមន្ត្រីក្រសួងការពារជាតិរុស្សី Sergey Shoigu និងទំនាក់ទំនងរវាងប្រទេសទាំងពីរ។

យោងតាមការចេញផ្សាយរបស់ RT លោករដ្ឋមន្ត្រីក្រសួងការពារជាតិឥណ្ឌា បានធ្វើការលើកឡើងបែបនេះ នៅក្នុងពេលដែលប្រទេសឥណ្ឌា កំពុងដឹកនាំកិច្ចប្រជុំកំពូលមួយរវាង រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃសមាជិកអង្គការ Shanghai Cooperation Organization។

" "

រដ្ឋមន្ត្រីទាំងពីរបានពិភាក្សាគ្នា ទៅលើបញ្ហាជាច្រើនក្រៅតែពី កិច្ចសហប្រតិបត្តិការទ្វេភាគី ដែលក្នុងនោះមានទាំងវិធីសាស្ត្រ ក្នុងការជួយដល់ឧស្សាហកម្មការពារជាតិ របស់ឥណ្ឌាដោយប្រទេសរុស្សីដូចជា គំនិតផ្តួចផ្តើម Make in India ជាដើម ។

" "

លោក Singh និងលោក Shoigu ក៏បានធ្វើការលើកឡើងរួមគ្នាផងដែរ អំពីការពេញចិត្តនិងរីករាយក្នុងការ បន្តការផ្តល់ទំនុកចិត្តរវាងគ្នារុស្សី និងឥណ្ឌាហើយទទួលស្គាល់ថា ទំនាក់ទំនងទ្វេភាគីនឹងភាពយូរអង្វែងតរៀង ទៅនិងកាន់តែល្អប្រសើរឡើងខ្លាំង ៕

ប្រែសម្រួល៖ ស៊ុន លី

To Top