បរទេស ៖ សហភាពអឺរ៉ុប កាលពីថ្ងៃម្សិលមិញនេះ បានសម្រេចចិត្តប្រកាស ហាមប្រាមមិន ឲ្យមានការនាំចូលនូវធញ្ញជាតិ របស់អ៊ុយក្រែន ទៅកាន់សមាជិក របស់ខ្លួនចំនួន ៥ប្រទេស សម្រាប់រយៈពេលយ៉ាង ហោចណាស់១ខែ។
សេចក្តីប្រកាស បានបញ្ជាក់ទៀតថា ការអនុវត្តនិងចំណាត់ការនេះ នឹងចូលជាធរមាន ចាប់ពីថ្ងៃអង្គារសប្តាហ៍នេះ តទៅរហូតដល់ថ្ងៃទី៥ ខែមិថុនា ប៉ុន្តែនឹងអាច មានលទ្ធភាព ក្នុងការបន្តពេលវេលាអនុវត្ត កិច្ចការងារនេះបន្ថែមទៀត។
ទោះបីជាយ៉ាងណាក្តី រដ្ឋាភិបាលក្រុងគៀវ នៅតែអាចប្រើនីតិវិធីឆ្លង កាត់គយធម្មតា ដើម្បីនាំចេញ សមាសធាតុ គ្រាប់ធញ្ញជាតិ និងប្រេងគ្រាប់ពូជទៅកាន់រដ្ឋសមាជិក សហភាពអឺរ៉ុបផ្សេងទៀត ឬនៅខាងក្រៅប្លុក ប៉ុន្តែមិនអាច លក់វាទៅឱ្យប្រទេស ជួរមុខទាំងប្រាំបានទេដែលភាគច្រើន ជាអ្នកដែលមានព្រំប្រទេស ជាប់ជាមួយនឹងអ៊ុយក្រែន ៕
ប្រែសម្រួល៖ស៊ុនលី