ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន បាញ់ទំលាក់មីស៊ីល ល្បឿនលឿនជាងសម្លេងរបស់រុស្ស៊ី ដោយប្រព័ន្ធការពារ Patroit System

បរទេស៖ កាលពីថ្ងៃសុក្រម្សិលមិញនេះ បានប្រទេសអ៊ុយក្រែនបាន ធ្វើការរាយការណ៍ថា បានជោគជ័យក្នុងការបាញ់រារាំងមីស៊ីល ល្បឿនលឿនជាងសម្លេងរបស់រុស្សី ជាលើកដំបូងដោយប្រើប្រាស់ប្រព័ន្ធបាញ់ ការពារអាកាសរបស់អាមេរិក Patriot System។

យោងតាមការប្រភពចេញផ្សាយ ក្នុងស្រុកបានបញ្ជាក់ដែរថា អង្គភាពការពារដែនអាកាសបានបើកប្រតិបត្តិការ កម្រិតខ្ពស់ជាមួយនឹងប្រព័ន្ធការពារ ដែនអាកាសទំនើបបំផុត The Patroit missile system និងជាលទ្ធផលបានបាញ់ ទំលាក់មីស៊ីលរុស្សីប្រភេទ Kh-47M2 Kinzhal missle ។

មីស៊ីលជួរមុខរបស់រុស្សីដែលធ្លាប់ត្រូវបាន គេដឹងថាជាមីស៊ីលដែលមាន ល្បឿនលឿនជាងសម្លេងដល់ទៅ ១០ដង មានសមត្ថភាពអាចបាញ់ពីចំងាយឆ្ងាយ និងចំគោលដៅយ៉ាងមានប្រសិទ្ធភាព។

គួរឲ្យដឹងដែរថា កងកម្លាំងយោធារុស្សី បានប្រើប្រាស់មីស៊ីលប្រភេទ Kinzhal ជាលើកដំបូងនៅក្នុងសមរភូមិប្រយុទ្ធ ជាមួយនឹងប្រទេសអ៊ុយក្រែនតាំងតែពីថ្ងៃទី២៩ ខែមិនា ឆ្នាំទៅមកម្ល៉េះ៕

ប្រែសម្រួល៖ ស៊ុន លី

To Top