ភ្នំពេញ៖ នៅរសៀលថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣នេះ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ បានជួយសង្គ្រោះប្រជាពលរដ្ឋនៅក្រុងកោះរ៉ុងមួយករណីទៀតហើយ ដោយបានបញ្ជូនអូប័រល្បឿនលឿនមួយគ្រឿង របស់ក្រុមហ៊ុន GTVC ទៅទទួលយកបុរសម្នាក់ ជាប្រជាពលរដ្ឋ រស់នៅក្រុងកោះរ៉ុង ដែលគាត់មានអាការៈចុកទ្រូងផ្នែកខាងឆ្វេង(បរិវេណបេះដូង) ពិបាកដកដង្ហើម (ធ្ងន់ធ្ងរ) ហើយគ្រូពេទ្យនៅក្រុងកោះរ៉ុង បានបញ្ជាក់ថា អ្នកជម្ងឺចាំបាច់ត្រូវបញ្ជូនទៅសង្រ្គោះនៅខេត្តព្រះសីហនុជាបន្ទាន់ ដើម្បីសង្គ្រោះនៅមន្ទីរពេទ្យក្នុងក្រុងព្រះសីហនុ។
បើតាមលោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា បុរសជាអ្នកជំងឺនោះមាន ឈ្មោះ ហោ នី អាយុ ៤១ឆ្នាំ ជាប្រជាពលរដ្ឋរស់នៅភូមិសុខសាន្ត សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។
បុរសខាងលើ ត្រូវបានបញ្ជូនតាមអូប័រ ល្បឿនលឿន របស់ ក្រុមហ៊ុន GTVC មកកាន់កំពង់ផែនៅក្រុងព្រះសីហនុដោយសុវត្ថិភាព នឹងបន្តដឹកតាមរថយន្តរបស់ក្រុមហ៊ុនផ្ទាល់ ដើម្បីយកទៅសង្គ្រោះនៅមន្ទីរពេទ្យ៕