បរទេស៖ សហភាពអឺរ៉ុប កំពុងស្វែងរកលទ្ធភាព ក្នុងការរឹតបន្តឹងសេដ្ឋកិច្ចបន្ថែមទៀត ទៅលើប្រទេសរុស្សី តាមរយៈការដាក់ទណ្ឌកម្មប្រឆាំងទៅនឹង បណ្តាក្រុមហ៊ុនចិនធំៗ មួយចំនួន ដែលកំពុងបន្តធ្វើប្រតិបត្តិការ ពាណិជ្ជកម្មជាមួយគ្នា នៅលើយ។
យោងតាមការចេញផ្សាយ របស់ RT បានឲ្យដឹងថាក្រុមហ៊ុនអ្នករកស៊ីលធំៗ របស់ចិនចំនួន៧ ត្រូវបានដាក់ចូលក្នុងបញ្ជីទណ្ឌកម្មថ្មី ដែលអឺរ៉ុបគ្រោងនឹងធ្វើការអនុវត្តច្បាប់ រឹតបន្តឹងហើយកិច្ចការងារនេះ នឹងត្រូវលើកយកមកពិភាក្សា នៅក្នុងសប្តាហ៍នេះហើយ។
ប្រភពដដែលបានបន្តទៀតថាក្នុងនោះ គេសង្កេតឃើញមានក្រុមហ៊ុន នៅលើទឹកដីចិន ចំនួនដែលមានដូចជា 3HC និងក្រុមហ៊ុន King Pai Technology និងក្រុមហ៊ុនចំនួន៥ ដែលមានមូលដ្ឋាននៅក្នុងក្រុងហុងកុង ដូចជា Sinno Electronic, Sigma Technology, Asia Pacific Links, Tordan Industryនិង Alpha Trading Investments។
គួរឲ្យដឹងដែរថាអាជីវកម្មនេះ ត្រូវបានគេរាយការណ៍ថាបានរងបទចោទប្រកាន់ ពីសកម្មភាពលក់ឧបករណ៍ ដែលអាចត្រូវបានប្រើប្រាស់ដោយទីក្រុងម៉ូស្គូ ក្នុងការផលិតអាវុធហើយ ក្រុមហ៊ុនមួយចំនួនក្នុងចំណោម ក្រុមហ៊ុនទាំងនេះ ត្រូវបានអាមេរិកដាក់ទណ្ឌកម្ម រួចហើយនាពេលកន្លងមក៕
ប្រែសម្រួល៖ស៊ុនលី