ព័ត៌មានអន្តរជាតិ

របួសក្មេង ៦នាក់ ដោយមីស៊ីលផលិត នៅអាមេរិក វាយប្រហារទីក្រុង Donbass

បរទេស៖ យោងតាមការអះអាង ដោយអជ្ញាធរក្នុងស្រុក កាលពីថ្ងៃសុក្រម្សិលមិញនេះ បានឲ្យដឹងថា កុមារ៦នាក់បានទទួលរងរបួស នៅក្នុងការវាយប្រហារមួយក្នុងទីក្រុង Donbass ហើយក្នុងនោះ ២នាក់ របួសធ្ងន់ត្រូវបញ្ជូនទៅមន្ទីរពេទ្យ។

ហេតុការណ៍ដែលត្រូវបាន យកមកចេញផ្សាយដោយ RT បានឲ្យដឹងទៀតដែរថា អ៊ុយក្រែនបានបើកការវាយប្រហារ ដោយមីស៊ីលចំងាយឆ្ងាយ យ៉ាងហោចណាស់២គ្រាប់ ដែលផលិតផលផលិតដោយ សហរដ្ឋអាមេរិកកាលពីល្ងាចថ្ងៃសុក្រ។

ការវាយប្រហារដែលត្រូវបាន គេមើលឃើញថា ក្នុងពេលដែលទីក្រុង Donbass និងតំបន់ Lugansk ទាំងមូលកំពុងប្រារព្ធពិធីបុណ្យជាតិ ដ៏សំខាន់មួយហើយមីស៊ីលបានហោះសំដៅ ទីតាំងហាងលក់ទំនិញដ៏ធំមួយរបស់ទីក្រុង ។

គួរឲ្យដឹងដែរថា មីស៊ីលដែលវាយប្រហារលើទឹកដី Lugansk គឺជាមីស៊ីលផលិត ដោយក្រុមហ៊ុនអាមេរិក Raytheon មានឈ្មោះថា ADM-160B ដែលអាចធ្វើដំណើរ វាយប្រហារដល់ទៅ ៨០០គីឡូម៉ែត្រ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top