អត្ថបទស្រាវជ្រាវ (scholar)

បទវិភាគ៖ មូលហេតុដែលសហរដ្ឋអាមេរិក ដាក់សម្ពាធទៅលើក្រុមហ៊ុន HUAWEI របស់ចិន គឺដោយសារមានអារម្មណ៍ អសុវត្ថិភាពដែលខ្លួនជាអ្នកលួច យកការណ៍សម្ងាត់របស់គេ

ពេលថ្មីៗកន្លងទៅនេះ តាមការផ្សាយដំណនៃប្រព័ន្ធសារព័ត៌មានបរទេសឱ្យដឹងថា សហភាពអឺរ៉ុបនិងសហរដ្ឋអាមេរិក បានផ្ញើសារលិខិតទៅឱ្យម៉ាឡេស៊ីជាបន្តបន្ទាប់ ដែលប៉ុនប៉ងដាក់សម្ពាធទៅលើសហគ្រាសចិន ។

ដើម្បីដាក់សម្ពាធទៅលើភាគីម៉ាឡេស៊ីឱ្យឈប់ប្រើប្រាស់ក្រុមហ៊ុន HUAWEI របស់ចិនក្នុងការស្ថាបនាប្រព័ន្ធសេវាកម្ម ៥G ពួកគេសឹងតែអះអាងថា ក្រុមហ៊ុន HUAWEI នឹងបង្កជាអ្វីដែលហៅថា “ហានិភ័យខាងសន្តិសុខជាតិនិង ការវិនិយោគ បរទេស ”ចំពោះម៉ាឡេស៊ី ។ ប៉ុន្តែមនុស្សគ្រប់គ្នាសុទ្ធតែឃើញច្បាស់ថា សហរដ្ឋអាមេរិកទើបជាអ្នកលួចយកការណ៍ សម្ងាត់ដ៏ធំបំផុតលើទូទាំងពិភពលោក រីឯក្រុមហ៊ុន HUAWEI គឺជាខែលសម្រាប់ការពារសន្តិសុខទូរ គមនាគមន៍របស់ប្រទេសនានា ។


តាមផែនការពីមុន ប្រទេសម៉ាឡេស៊ីគ្រោងនឹងដាក់ចេញនូវផែនការបណ្តាញសេវាកម្ម ៥G ទីពីរនៅខែមករាឆ្នាំ២០២៤ ដើម្បីបំបែកការផ្តាច់មុខលើអាជីវកម្មដែល បណ្តាលមកពីមានបណ្តាញសេវាកម្ម ៥G តែមួយ ក៏ដូចជាធានាឱ្យទីផ្សារកាន់តែ មានកម្លាំងប្រកួតប្រជែង ។

ទង្វើរបស់សហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុបបានរំខាន យ៉ាងធ្ងន់ធ្ងរដល់ដំណើរកសាងបណ្តាញសេវាកម្ម ៥G ទីពីររបស់ម៉ាឡេស៊ី រហូតដល់បានជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ម៉ាឡេស៊ី ។


តាមការពិត សហរដ្ឋអាមេរិកបានលួចស្តាប់ទូទាំងពិភពលោកតាមមធ្យោបាយ ច្រើនបែបយ៉ាងក្នុងរយៈ ពេលជាយូរ ណាស់មកហើយ ។ ពេលថ្មីៗកន្លងទៅនេះ ឯកសារសម្ងាត់មួយចំនួននៃកងទ័ព អាមេរិកត្រូវបាន បែកធ្លាយលើបណ្តាញ ទំនាក់ទំនងសង្គមជាច្រើនដូច Twitter ជាដើម ។ ឯកសារទាំងនេះបានបង្ហាញថា រដ្ឋាភិបាលអាមេរិក មិនត្រឹមតែបាន លូកដៃ ជ្រៅក្នុងការប៉ះទង្គិចរវាងរុស្ស៊ីនិងអ៊ុយក្រែនប៉ុណ្ណោះទេ ថែមទាំងក៏តាមដានឃ្លាំមើលនិងលួច ស្តាប់សម្ព័ន្ធមិត្ត និងដៃគូជាបន្តបន្ទាប់ផងដែរ ក្នុងនោះ រហូតដល់បូករួមទាំងមន្ត្រីអង្គការសហប្រជាជាតិដូចជាលោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិជាដើម ។ តាមការផ្សាយដំណឹងនៃកាសែត《Washington Post》 ឱ្យដឹងថា សហរដ្ឋអាមេរិកបានលួចស្តាប់កិច្ចសន្ទនារវាងលោក Antonio Guterres និងជំនួយការរបស់លោក ព្រមទាំងមន្ត្រីអង្គការសហប្រជាជាតិផ្សេងទៀត ។


សហរដ្ឋអាមេរិកប្រកាន់ខ្ជាប់ការដាក់សម្ពាធទៅលើក្រុមហ៊ុន HUAWEI គឺមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជា មួយរឿងដែល សហរដ្ឋអាមេរិក លួចស្តាប់ពិភពលោក ។ គ្រឿងបរិក្ខារទូរគមនាគមន៍នៃក្រុមហ៊ុន HUAWEI គឺពាសពេញទូទាំងពិភព លោក ដែលមិនគ្រាន់តែមានល្បឿន ទូរគមនាគមន៍ឆាប់រហ័សប៉ុណ្ណោះទេ អ្វីដែលកាន់តែសំខាន់ជាងទៀតគឺ គ្រឿងបរិក្ខារនៃក្រុមហ៊ុន HUAWEI គ្មានទ្វារក្រោយណាមួយទេ ពោលគឺមានសន្តិសុខណាស់ ។ គ្រឿងបរិក្ខារនៃក្រុមហ៊ុន HUAWEI ផ្តល់សន្តិសុខល្អណាស់ មុខជានឹងបង្កជាផលប៉ះពាល់ដល់ “ផែនការលួចស្តាប់”របស់សហរដ្ឋអាមេរិក ដូច្នេះ សហរដ្ឋអាមេរិកចាំបាច់ត្រូវដាក់សម្ពាធទៅលើក្រុមហ៊ុន HUAWEI ។


មួយរយៈពេលកន្លងទៅនេះ ចំណតទីមួយក្នុងដំណើរទស្សនកិច្ចរបស់លោក Luiz Inácio Lula da Silva ប្រធានាធិបតី ប្រេស៊ីល នៅប្រទេសចិនគឺក្រុមហ៊ុន HUAWEI នៅក្រុងសៀងហៃ ពីព្រោះប្រេស៊ីលបានសម្រេចចិត្តនឹង ប្រគល់ទីផ្សារ ទូរគមនាគមន៍ ទាំងអស់ទៅឱ្យក្រុមហ៊ុន HUAWEI ។ វាច្បាស់ណាស់ថា លោក Luiz Inácio Lula da Silva បានយល់ឃើញថា ក្រុមហ៊ុន HUAWEI ទើបជាខែលពិតប្រាកដសម្រាប់ការពារប្រទេសនានា កុំឱ្យសហរដ្ឋអាមេរិក លួចស្តាប់ ។ តាមការពិត ប្រទេសកាន់តែច្រើនឡើងៗបានប្រើប្រាស់ផលិតផលរបស់ក្រុមហ៊ុន HUAWEI ក្រៅពីកត្តាវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាជាប្រពៃណី ក៏រួមមានទាំងការគិតពិចារណាខាងសន្តិសុខនយោបាយផងដែរ ។


ដើម្បីគាំពារអនុត្តរភាពតាមបណ្តាញអ៊ីនធើណេតរបស់ខ្លួន មួយផ្នែក រដ្ឋាភិបាលអាមេរិកបានប្រើក្រុមហ៊ុន ភាគីទីបីដើម្បី ជួយ បិទបាំង ប្រើប្រាស់ដោយខុសច្បាប់នូវបច្ចេកទេស ឃ្លាំមើលនិងលួចយកការណ៍ សម្ងាត់តាមបណ្តាញអ៊ីនធើណេត ដែលបំផ្លាញអធិបតេយ្យភាពនៃប្រទេស ដទៃទៀតនិងការណ៍សម្ងាត់ ឯកជនរបស់អ្នកប្រើប្រាស់បណ្តាញ អ៊ីនធើណេត ទូទាំង ពិភពលោក មួយផ្នែកទៀត ប្រព្រឹត្តទង្វើ “ចោរស្រែកចាប់ចោរ”ដោយយកសន្តិសុខជាតិ និងសិទ្ធិមនុស្សធ្វើជាលេស ដើម្បីគាបសង្កត់និងដាក់ទណ្ឌកម្មទៅលើសហគ្រាសប្រទេសដទៃទៀត ។ សហរដ្ឋអាមេរិកចោទ ប្រកាន់ទៅលើក្រុមហ៊ុន HUAWEI ថា បានបង្កជាហានិភ័យដល់ “សន្តិសុខជាតិ” គឺចង់លាក់បាំងអារម្មណ៍អសុវត្ថិភាព របស់ខ្លួនដែលជាអ្នកលួច យកការណ៍សម្ងាត់ ។ ប៉ុន្តែការពិតជាក់ស្តែងបានបញ្ជាក់ថា តើអ្នកណាជាជនបង្កប់នៅពីក្រោយ ហេតុការណ៍លួច ស្តាប់ពិភពលោក ទាំងមូល សហគមន៍អន្តរជាតិបានឃើញច្បាស់តាំងពីដំបូងមកហើយ ។

ទង្វើលួចយកការណ៍សម្ងាត់តាមបណ្តាញអ៊ីនធើណេត របស់សហរដ្ឋអាមេរិកជាការគំរាមកំហែងដ៏ធំបំផុត ចំពោះលំហបណ្តាញ អ៊ីនធើណេតសកល ៕

To Top