ព័ត៌មានអន្តរជាតិ

Update: គណៈកម្មការបោះឆ្នោត របស់ថៃ ប្រកាសថា គណបក្សឆ្ពោះទៅមុខ ឈ្នះក្នុងការបោះឆ្នោតសកល ឆ្នាំ២០២៣នេះ

បរទេស ៖ គណៈកម្មាធិការរៀបចំការបោះឆ្នោត របស់ប្រទេសថៃ (EC) បានបញ្ចប់ការរាប់សន្លឹកឆ្នោត របស់ខ្លួនហើយ កាលពីព្រឹកថ្ងៃចន្ទ ហើយបានប្រកាសពីជ័យជម្នះរបស់គណបក្សឆ្ពោះទៅមុខ ឬ Move Forward ក្នុងការបោះឆ្នោតសកលនៅថ្ងៃទី ១៤ ខែឧសភា។

យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា ប្រធាន EC លោក Ittiporn Boonpracong បាននិយាយថា គណបក្ស MFP បានឈ្នះអាសនៈសមាជិកសភាចំនួន ១១២ និងអាសនៈក្នុងបញ្ជីចំនួន ៣៩ បន្ទាប់មក គឺគណបក្សភឿថៃ បានឈ្នះអាសនៈចំនួន ១១២ និងសមាជិកសភាចំនួន ៣ រូប, គណបក្ស Palang Pracharath ឈ្នះចំនួន ៣៩ និងសមាជិកសភាចំនួន ១ រូប និងគណបក្ស United Thai Nation ឈ្នះចំនួន ២៣អាសនៈ និងសមាជិកសភាចំនួន ១៣ រូប។

ក្នុងចំណោមគណបក្សផ្សេងទៀត គណបក្សប្រជាធិបតេយ្យបានឈ្នះ អាសនៈសម្រាប់សមាជិកសភាចំនួន ២២ និងសមាជិកសភាបញ្ជីចំនួន ៣ ។

គណបក្សផ្សេងទៀតដែលឈ្នះសមាជិកសភាក្នុងបញ្ជី១រូប មានគណបក្សប្រជាធិបតេយ្យថ្មី គណបក្សថ្មី គណបក្សស្រុកថៃ គណបក្សយុត្តិធម៌, គណបក្ស Plung Sungkom Mai និងគណបក្ស គ្រូបង្រៀនថៃដើម្បីប្រជាជន៕

To Top