ព័ត៌មានអន្តរជាតិ

Update៖ ប្រធានសភាកោះតៃវ៉ាន់ កោតសរសើរដល់ប្រទេសជប៉ុន កូរ៉េខាងត្បូង និងហ្វីលីពីន សម្រាប់ការបង្កើត អឌ្ឍចន្ទនៃការការពារ ជាមួយកោះតៃវ៉ាន់ និងអាមេរិក ប្រឆាំងឥទ្ធិពលចិន

វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ថា កាលពីថ្ងៃអង្គារ ប្រធានសភាកោះតៃវ៉ាន់ បានកោតសរសើរដល់ប្រទេសជប៉ុន កូរ៉េខាងត្បូង និងហ្វីលីពីន សម្រាប់ការជួយបង្កើត “អឌ្ឍចន្ទនៃការការពារ” ជាមួយកោះតៃវ៉ាន់ និងសហរដ្ឋអាមេរិក ប្រឆាំងនឹងមហិច្ឆតារបស់ចិន នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។

ថ្លែងនៅក្នុងទីក្រុងវ៉ាស៊ីនតោន លោក You Si-kun បានប្រាប់ដល់វិទ្យាស្ថាន Hudson Institute ថា បក្សកុម្មុយនិស្តដែលកំពុងកាន់អំណាចរបស់ចិន ហៅកាត់ថា (CCP) និងមេដឹកនាំ ហ្ស៊ី ជិនពីង បានមើលឃើញថា កោះតៃវ៉ាន់គ្រាន់តែជា “ការបោះជំហាន” ទៅកាន់អនុត្តរភាពពិភពលោកតែប៉ុណ្ណោះ ។

អ្នកបានលើកឡើងថា “CCP ចង់ឃើញខាងបូព៌ាកើនឡើង ហើយខាងលិចធ្លាក់ចុះ”។ យើងអាចនិយាយបានថា ការការពារកោះតៃវ៉ាន់ ស្មើនឹងការការពារទាំងអឺរ៉ុប និងសហរដ្ឋអាមេរិក ផងដែរ ។

អ្នកជាសមាជិកនៃគណបក្សវឌ្ឍនភាពប្រជាធិបតេយ្យដែល កំពុងកាន់អំណាចរបស់កោះតៃវ៉ាន់ ប៉ុន្តែមិននិយាយជំនួសប្រធានាធិបតី Tsai Ing-wen នោះទេ ។

អ្នកបានសរសើរនាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida និងប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk Yeol ដែលបានហៅកោះតៃវ៉ាន់ ជាបញ្ហាសកល និងប្រឆាំងនឹងការផ្លាស់ប្តូរស្ថានភាពដោយបង្ខំ ។ លោកបានលើកឡើងថា នេះជាការលើកឡើងរបស់ប្រធានាធិបតីបារាំង Emmanuel Macron ដែលថា ជម្លោះនៅច្រកសមុទ្រកោះតៃវ៉ាន់មិនមានពាក់ព័ន្ធនឹងអឺរ៉ុបទេ ។

អ្នកបានលើកឡើងថា ប្រធានាធិបតីហ្វីលីពីន Ferdinand Marcos Jr ក៏បានថ្លែងផងដែរថា ការផ្តល់សិទ្ធិឱ្យសហរដ្ឋអាមេរិកចូលទៅ កាន់មូលដ្ឋានយោធាហ្វីលីពីន គឺជាវិធានការការពារដែលនឹង មានប្រយោជន៍ ប្រសិនបើចិនវាយប្រហារ កោះតៃវ៉ាន់មែននោះ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top