ព័ត៌មានអន្តរជាតិ

កិច្ចសន្ទនា និងផ្លាស់ប្តូរជាន់ខ្ពស់ រវាងប្រព័ន្ធសារព័ត៌មានចិន និងអាស៊ីកណ្តាលបានបើក ធ្វើដោយជោគជ័យ

នៅមុនថ្ងៃបើកកិច្ចប្រជុំកំពូលចិន- អាស៊ី កណ្តាលកិច្ចសន្ទនានិងផ្លាស់ប្តូរជាន់ខ្ ពស់រវាងប្រព័ន្ធសារព័ត៌មានចិននិងអាស៊ីកណ្តាល ដែលផ្តួចផ្តើមរៀប ចំដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន និងមានការចូលរួមពីប្រព័ន្ធសារព័ត៌មានសំខាន់ៗនៃ ប្រទេសអាស៊ីកណ្តាលទាំង ៥ បានបើកធ្វើដោយជោគជ័យ ក្រុងប៉េកាំងនៅថ្ងៃទី ១៦ ឧសភា ។

អ្នកទទួលខុសត្រូវនៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិននិងប្រព័ន្ធសារព័ត៌មាន នៃប្រទេសអាស៊ីកណ្តាលទាំង ៥ មន្ត្រីទូតនៃបណ្តាប្រទេសអាស៊ី កណ្តាលប្រចាំនៅប្រទេសចិន អ្នកជំនាញនិងបញ្ញវន្តជាដើមបានពិគ្រោះពិភាក្សាគ្នាក្រោមប្រធានបទ” ការធ្វើទំនើបកម្មតាមបែបចិននិងអាស៊ីកណ្តាល៖ ការអភិវឌ្ឍថ្មីនិងកាលានុវត្តភាពថ្មី” ។ ភ្ញៀវកិត្តិយសដែលបាន ចូលរួមបានថ្លែងថា ការធ្វើទំនើបកម្មតាមបែបផែនចិន បានផ្តល់ជាជម្រើសថ្មីសម្រាប់មនុស្សជាតិ ដើម្បីសម្រេចបាន នូវការធ្វើទំនើបកម្មហើយក៏ជាគំរូសម្រាប់ ប្រទេសកំពុងអភិវឌ្ឍន៍ រួមទាំងបណ្តាប្រទេស អាស៊ីកណ្តាលផង ដើម្បីឆ្ពោះទៅរកការធ្វើទំនើបកម្ម ដោយឯករាជ្យម្ចាស់ការ ៕

To Top