ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន នៅសល់ពេល៥ខែទៀត ដើម្បីបង្ហាញចំណាប់ អារម្មណ៍ ចំពោះអាមេរិក

បរទេស ៖ អ៊ុយក្រែនត្រូវតែបង្ហាញពី ការរីកចម្រើនមួយចំនួន ក្នុងរយៈពេល៥ ខែទៅខាងមុខ ខណៈដែលសហរដ្ឋអាមេរិក នឹងពិចារណាអំពីកត្តាទាំងនេះ ចំពោះអនាគត នៃជម្លោះរវាងទីក្រុងម៉ូស្គូ និងទីក្រុងគៀវ ។

ការលើកឡើងនេះ ត្រូវបានធ្វើឡើង ដោយកាសែត The Financial Times និងមន្ត្រីរបស់អឺរ៉ុប និងអាមេរិកមួយចំនួនផងពីព្រោះថា អាមេរិកក៏ត្រូវបានបង្ហាញថា ការផ្គត់ផ្គង់យោធាយ៉ាងច្រើនសន្ធឹកសន្ធាប់ ទៅកាន់ប្រទេសអ៊ុយក្រែន គឺមិនមែនជារឿង ឥតប្រយោជន៍នោះទេ។

មន្ត្រីមួយរូបរបស់អឺរ៉ុប បានថ្លែង ប្រាប់កាសែត The Financial Times ថា៖វាគឺជារឿងដ៏សំខាន់ ដែលរដ្ឋាភិបាលក្រុងវ៉ាស៊ិនតោន នឹងត្រូវចាំបាច់ប្រើប្រាស់ក្តេរ៍ ឈ្មោះរបស់ខ្លួននៅក្នុងសង្គ្រាម នៅអ៊ុយក្រែន ដើម្បីបង្ហាញទៅសម្ព័ន្ធមិត្តនិង នយោបាយក្នុងស្រុកផងថា ការសម្រេចចិត្តរបស់ខ្លួន ជួយដល់អ៊ុយក្រែនគឺ មិនមែនជារឿងអត់ បានការនោះទេ។

កន្លងមកមាន ការធ្វើការ ស្ទាបស្ទង់មតិថា រដ្ឋាភិបាលអាមេរិក ដាច់ខាតត្រូវតែធ្វើការបង្ហាញ ឲ្យឃើញថា ការចំណាយលុយរាប់ពាន់លានដុល្លារ ទៅលើជំនួយយោធាឲ្យអ៊ុយក្រែននោះនឹង ធ្វើឲ្យមានការប្រែប្រួលនៅផ្នែកតំបន់ ប្រយុទ្ធជួរមុខ ប៉ុន្តែមកដល់ពេលនេះដំណើរការ នៃការដណ្តើមទឹកដី ដែលរុស្សីកាន់កាប់មកវិញ ហាក់ដូចជាមានសភាពយឺតយ៉ាវនៅឡើយ៕

ប្រែសម្រួល៖ស៊ុនលី

To Top