ព័ត៌មានអន្តរជាតិ

លោក បៃដិន មិន​ចេញ​លិខិត ​សុំទោសក្រុងហ៊ីរ៉ូស៊ីម៉ា ចំពោះ​ការ​ប្រើ​ប្រាស់​ គ្រាប់​បែក​បរមាណូ ​របស់​អាមេរិក

តូក្យូ ៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន មិនមានគម្រោងចេញ លិខិតសុំទោស ក្នុងនាមសហរដ្ឋអាមេរិក ចំពោះការប្រើប្រាស់គ្រាប់បែកបរមាណូ លើទីក្រុងហ៊ីរ៉ូស៊ីម៉ា ក្នុងឆ្នាំ ១៩៤៥ ក្នុងអំឡុងពេលធ្វើដំណើរទៅកាន់ទីក្រុង ភាគខាងលិចប្រទេសជប៉ុន សម្រាប់កិច្ចប្រជុំកំពូល ក្រុមប្រទេសសេដ្ឋកិច្ចទាំង៧ នេះបើយោងតាមទីប្រឹក្សាសន្តិសុខជាតិរបស់លោក ។

លោក បៃដិន ក្នុងនាមជាមេដឹកនាំម្នាក់ក្នុងចំណោមមេដឹកនាំ G-7 នឹង “គោរពទាំងប្រវត្តិសាស្រ្ត ប៉ុន្តែក៏គោរពផងដែរ” ចំពោះនាយករដ្ឋមន្រ្តីជប៉ុន លោក ហ្វូមីអូ គីស៊ីដា ដែលតំណាងឱ្យទីក្រុងហ៊ីរ៉ូស៊ីម៉ា ជាសមាជិកសភា លោក Jake Sullivan បានប្រាប់អ្នកយកព័ត៌មាននៅលើយន្តហោះ Air Force One មុនពេលទៅដល់ប្រទេសជប៉ុននៅថ្ងៃព្រហស្បតិ៍។

លោក បៃដិន នឹងចូលរួមកិច្ចប្រជុំកំពូលរយៈពេល ៣ថ្ងៃនៃក្រុមប្រទេសប្រជាធិបតេយ្យ ឧស្សាហូបនីយកម្ម ចាប់ផ្តើមថ្ងៃសុក្រនេះ តាមការគ្រោងទុក បន្ទាប់ពីលុបចោលការឈប់សម្រាក ដែលបានគ្រោងទុកជាមុនផ្សេងទៀត លើអ្វីដែលនឹងមានការធ្វើដំណើរ ពេញមួយសប្តាហ៍នៅនាទីចុងក្រោយ ដើម្បីត្រឡប់ទៅផ្ទះវិញ ដើម្បីដោះស្រាយការជាប់គាំង ការចរចាលើបន្ទាត់បំណុល ។

លោក បៃដិន បានចុះចតនៅមូលដ្ឋានកងម៉ារីនអាមេរិកនៅ Iwakuni ដែលមានចម្ងាយប្រហែល ៥០ គីឡូម៉ែត្រភាគនិរតីនៃទីក្រុងហ៊ីរ៉ូស៊ីម៉ា កាលពីរសៀលថ្ងៃព្រហស្បតិ៍ ដោយលោកបានក្លាយ ជាប្រធានាធិបតីអាមេរិកទីពីរ បន្ទាប់ពីលោក បារ៉ាក់ អូបាម៉ា ទៅទស្សនាទីក្រុង ដែលត្រូវបានបំផ្លិចបំផ្លាញដោយការវាយប្រហារ ដោយគ្រាប់បែកបរមាណូលើកដំបូង របស់ពិភពលោក ដែលធ្វើឡើងដោយសហរដ្ឋអាមេរិក ក្នុងថ្ងៃបិទបញ្ចប់នៃសង្គ្រាមលោកលើកទីពីរ ។

បន្ទាប់មក​លោក​បាន​ជួបពិភាក្សា​ ទល់មុខ​គ្នា​ជាមួយ​នាយករដ្ឋមន្ត្រី​ជប៉ុន ដើម្បី​បញ្ជាក់​ឡើងវិញ​ពី​ភាពរឹងមាំ​នៃ​សម្ព័ន្ធភាព​ប្រទេស​ទាំងពីរ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន​។

លោកគ្រោងនឹងទៅទស្សនាសារមន្ទីរអនុស្សាវរីយ៍សន្តិភាព Hiroshima ជាមួយមេដឹកនាំ G-7 ផ្សេងទៀតនៅថ្ងៃសុក្រ មុនពេលចាប់ផ្តើមការពិភាក្សា ដែលនឹងផ្តោតលើបញ្ហាសកលសំខាន់ៗ រាប់ចាប់ពីសង្រ្គាមរបស់រុស្ស៊ី ប្រឆាំងនឹងអ៊ុយក្រែន ខ្សែសង្វាក់ផ្គត់ផ្គង់ និងថាមពលស្អាត រហូតដល់បញ្ញាសិប្បនិម្មិត និងការរំសាយអាវុធនុយក្លេអ៊ែរ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top