ព័ត៌មានអន្តរជាតិ

កាតា ថ្កោលទោស ការវាយប្រហារលើ ស្ថានទូតរបស់ខ្លួន នៅស៊ូដង់

បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ប្រទេសកាតាបានចេញសេចក្តីប្រកាសថ្កោលទោសខ្លាំង ចំពោះហេតុការណ៍វាយប្រហារ កាលពីថ្ងៃសៅរ៍ មកលើអគារស្ថានទូតរបស់ខ្លួន ស្ថិតនៅក្នុងទីក្រុង Khartoum ប្រទេសស៊ូដង់។

ប្រភពដដែលបានបញ្ជាក់ដែរថា​ទោះបីជាយ៉ាងណាក្តីហេតុការណ៍ វាយប្រហារលើកនេះមិនបង្កឲ្យ មានការប៉ះពាល់ ដល់អាយុជីវិត និងរបួសអ្នកណាម្នាក់ នៅក្នុងអគារឡើយ ហើយក្រុមការងារទូតទាំងអស់ ត្រូវបានជន្លៀសចេញដោយសុវត្ថិភាព។

នៅក្នុងសេចក្តីថ្លែងការណ៍ របស់ប្រទេសកាតាបានបញ្ជាក់ថា៖ យើងចាំបាច់ត្រូវតែធ្វើការកាត់ទោសជនល្មើស និងធ្វើឱ្យពួកគេទទួលខុសត្រូវចំពោះផលវិបាក នៃអំពើឧក្រិដ្ឋកម្មដ៏សាហាវនេះ ដែលវាត្រូវបានចាត់ទុកថា ជាសកម្មភាពការរំលោភលើច្បាប់ និងកិច្ចព្រមព្រៀងអន្តរជាតិ។

គួរឲ្យដឹងដែរថា​ចាប់តាំងពីថ្ងៃទី ១៥ខែមេសាមក ប្រទេសស៊ូដង់ត្រូវបានជាប់គាំង នៅក្នុងការប៉ះទង្គិចគ្នា ដោយប្រដាប់អាវុធ រវាងកងកម្លាំងប្រដាប់អាវុធស៊ូដង់ និងកងកម្លាំងគាំទ្រដោយប៉ារ៉ា យោធា នៅក្នុងរដ្ឋធានី Khartoum និងតំបន់ជាច្រើនទៀត៕

ប្រែសម្រួល៖ស៊ុនលី

To Top