ព័ត៌មានអន្តរជាតិ

រុស្ស៊ី គ្រប់គ្រងទាំងស្រុងលើទីក្រុង បេកមុត ខណៈអ៊ុយក្រែន អះអាងស្ថានភាពនៅទីនោះកាន់តែធ្ងន់ធ្ងរ

គៀវ៖ រុស្ស៊ីបានឲ្យដឹងថា កងកម្លាំងរបស់ខ្លួន បានគ្រប់គ្រងទាំងស្រុងនូវទីក្រុង បេកមុត ដែលមានការប្រកួតប្រជែងដ៏ក្តៅគគុក ខណៈដែលភាគីអ៊ុយក្រែនបាននិយាយថា ស្ថានភាពនៅទីនោះមានភាពធ្ងន់ធ្ងរ។

លោក Yevgeny Prigozhin ប្រធានក្រុមយោធាឯកជន Wagner របស់រុស្ស៊ីបានឲ្យដឹងនៅក្នុងសារវីដេអូមួយដែលបានបង្ហោះនៅលើបណ្តាញ Telegram របស់លោកថា ក្រុមទាហានស៊ីឈ្នួល Wagner នឹងចាប់ផ្តើមដកកងពលរបស់ខ្លួននៅថ្ងៃទី២៥ ខែឧសភា ដើម្បីសម្រាក និងហ្វឹកហាត់ឡើងវិញ ហើយយុទ្ធជននឹងបង្កើត “ខ្សែការពារចាំបាច់” ។

ក្រសួងការពារជាតិរុស្ស៊ីបានឲ្យដឹងថា “ជាលទ្ធផលនៃសកម្មភាពវាយលុក របស់កងកម្លាំងវាយលុក Wagner ដោយមានការគាំទ្រពីកាំភ្លើងធំ និងអាកាសចរណ៍ នៃកងកម្លាំងក្រុមភាគខាងត្បូង ការរំដោះទីក្រុង Artyomovsk ត្រូវបានបញ្ចប់ក្នុងទិសដៅយុទ្ធសាស្ត្រ Artyomovsk” ។

ប្រភពបានឲ្យដឹងថា “ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានអបអរសាទរ ចំពោះក្រុមវាយលុករបស់ក្រុម Wagner ក៏ដូចជាបុគ្គលិកទាំងអស់នៃអង្គភាព កងកម្លាំងប្រដាប់អាវុធរុស្ស៊ី ដែលបានផ្តល់ឱ្យពួកគេនូវការគាំទ្រ និងការការពារជាចាំបាច់ លើការបញ្ចប់ប្រតិបត្តិការ ដើម្បីរំដោះទីក្រុង Artyomovsk” ។

វិមានក្រឹមឡាំងបានបន្ថែមថា “អ្នកទាំងអស់ដែលបានសម្គាល់ខ្លួន ឯងនឹងត្រូវបានបង្ហាញ សម្រាប់ពានរង្វាន់រដ្ឋ” នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

នៅថ្ងៃដដែល អនុរដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោក Hanna Malyar បានសរសេរក្នុងសារ Telegram ថា ការប្រយុទ្ធគ្នាយ៉ាងធ្ងន់ធ្ងរកំពុង ដំណើរការនៅទីក្រុងបេកមុត ដោយកត់សម្គាល់ថា “កងទ័ពរបស់យើងរក្សាការការពារនៅក្នុងតំបន់ Litak”៕

ប្រែសម្រួល ឈូក បូរ៉ា

To Top