ព័ត៌មានអន្តរជាតិ

Update៖ អ្នកស្រុកនៅតំបន់ Belgorod របស់រុស្ស៊ី ត្រូវឲ្យធ្វើការភៀសខ្លួន ចេញពីផ្ទះសម្បែង ដោយសារមានការប្រយុទ្ធគ្នាកាន់តែខ្លាំង

ម៉ូស្គូ៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ថា អ្នកស្រុកនៅតំបន់ Belgorod របស់ប្រទេស រុស្ស៊ី ត្រូវបានឲ្យធ្វើការភៀសខ្លួនចេញពីផ្ទះសម្បែង ដោយសារការប្រយុទ្ធគ្នានៅទីនោះ ត្រូវបានជំរុញកុំឱ្យពួកគេវិលត្រលប់ទៅវិញភ្លាមៗឡើយ ។

ក្រុមមន្ត្រីរុស្ស៊ីបានឲ្យដឹងថា កាលពីថ្ងៃចន្ទ ក្រុមប្រដាប់អាវុធ “បំផ្លិចបំផ្លាញ” បានឆ្លងពីប្រទេសអ៊ុយក្រែន ហើយបានវាយប្រហារស្រុក Grayvoronsky តាមព្រំដែន ។

នៅពេលនេះទីក្រុងម៉ូស្គូ បានបើកការស៊ើបអង្កេតភេរវកម្ម ខណៈការប្រយុទ្ធនៅតែបន្តកើតឡើង ។

ប្រទេសអ៊ុយក្រែន បដិសេធការទទួលខុសត្រូវ ហើយបានលើកឡើងថា ពលរដ្ឋរុស្ស៊ី មកពីក្រុមប៉ារ៉ា២ គឺនៅពីក្រោយការលុកលុយនេះ ។

គ្មានអ្នកស្លាប់ត្រូវបានគេរាយការណ៍នៅក្នុងការប្រយុទ្ធគ្នានេះទេ ប៉ុន្តែមនុស្សជាច្រើនត្រូវបានគេជឿថា បានរងរបួស ។

លោក Vyacheslav Gladkov អភិបាលតំបន់ បានលើកឡើងឲ្យដឹងនៅថ្ងៃអង្គារនេះថា នោះរួមមានជនស៊ីវិល២នាក់ក្នុងចំណោមអ្នកដែលត្រូវបានជម្លៀសខ្លួនចេញ ។

លោកបានលើកឡើងទៀតថា ការការពារដែនអាកាសបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកពេញមួយយប់ ធ្វើឱ្យខូចខាតអគារជាច្រើនខ្នង ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top