ព័ត៌មានជាតិ

សម្តេចតេជោ ៖ ក្រុមបាល់ទាត់ល្បីឆ្នើមនៅបរទេស ស្លៀកពាក់ខោអាវ ផលិតនៅកម្ពុជា តាមរយៈក្រុមហ៊ុន អាឌីដាស់ និងណៃ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងពីស្នាដៃ របស់កម្មករកាត់ដេរខោអាវកម្ពុជាថា មានក្រុមបាល់ទាត់ល្បីៗ នៅបរទេសបានស្លៀក សំលៀកបំពាក់ផលិតនៅកម្ពុជា ។

ក្នុងឱកាសជួបកម្មករនាព្រឹកថ្ងៃ២៦ ឧសភានេះ សម្តេចបានថ្លែងថា ក្រុមបាល់ទាត់ល្បីឆ្នើមនៅបរទេសបានស្លៀកពាក់ខោអាវរបស់កម្ពុជា តាមរយៈក្រុមហ៊ុន អាឌីដាស់ (Adidas) និងក្រុមហ៊ុនណៃ(Nine) ដែលផលិតនៅកម្ពុជា “ដូច្នេះការផលិតរបស់កូនខ្មែរមិនចាញ់ ពីការផលិតរបស់ប្រទេសដទៃនោះទេ” ។

សម្តេច ក៏បានស្នើឲ្យមានការបណ្តុះបណ្តាល កម្មករ នៅកម្ពុជាបន្ថែមទៀតផងដែរ ៕

To Top