កាលពីថ្ងៃទី ២៥ ខែឧសភា លោក Wang Wentao រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិន បានជួបពិភាក្សាការងារ ជាមួយលោកស្រី Raimondo រដ្ឋមន្ត្រីក្រសួង ពាណិជ្ជកម្មអាមេរិក នៅទីក្រុងវ៉ាស៊ីនតោន ក្នុងអំឡុងពេលចូលរួមកិច្ចប្រជុំ រដ្ឋមន្ត្រីពាណិជ្ជកម្ម នៃអង្គការសេដ្ឋកិច្ច និងពាណិជ្ជកម្ម អាស៊ីប៉ាស៊ីហ្វិក នៅសហរដ្ឋអាមេរិក ។ ភាគីទាំងពីរបានធ្វើការផ្លាស់ប្តូរ ប្រកបដោយភាពស្មោះត្រង់ ភាពជំនាញឯកទេស និងលក្ខណៈស្ថាបនា អំពីទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងចិននិងអាមេរិក ព្រមនិង បញ្ហាសេដ្ឋកិច្ចនិងពាណិជ្ជកម្ម ដែលត្រូវយកចិត្តទុកដាក់ដូចគ្នា ។
ភាគីចិនបានសម្តែងការ យកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះគោលនយោបាយសេដ្ឋកិច្ច និងពាណិជ្ជកម្ម របស់សហរដ្ឋអាមេរិក ចំពោះប្រទេសចិន គោលនយោបាយទាក់ទង នឹងឧបករណ៍ពាក់កណ្តាលចម្លង ការរឹតបន្តឹងការនាំចេញ និងការត្រួតពិនិត្យ ការវិនិយោគបរទេស ជាដើម ។ ភាគីទាំងពីរបានឯកភាពគ្នា លើការបង្កើតបណ្តាញ ទំនាក់ទំនង ដើម្បីរក្សានិងពង្រឹងការផ្លាស់ប្តូរ លើបញ្ហាលម្អិតខាងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការ ៕