ព័ត៌មានអន្តរជាតិ

តំណាងចិន ៖ ភាគីចិន ប្រឆាំងយ៉ាងដាច់ខាត ចំពោះភាគីជប៉ុន ដែលសម្រេចចិត្ត បង្ហូរទឹកសំណល់នុយក្លេអ៊ែរ នៃរោងចក្រអគ្គិសនី ដើរដោយថាមពល នុយក្លអ៊ែរ Fukushima ទៅក្នុងសមុទ្រ ដោយឯកតោភាគី

មហាសន្និបាត នៃអង្គការសុខភាពពិភពលោក លើកទី៧៦ កំពុងបើកធ្វើនៅក្រុងហ្សឺណែវ តំណាងចិន បានបញ្ចេញមតិ អំពីបញ្ហាបង្ហូរទឹកសំណល់ នុយក្លេអ៊ែរ នៃរោងចក្រអគ្គិសនីដើរ ដោយថាមពលនុយក្លអ៊ែរ Fukushima ទៅក្នុង សមុទ្រនៅថ្ងៃទី២៧ ខែឧសភាថា ភាគីចិនប្រឆាំងយ៉ាងដាច់ខាត ចំពោះភាគីជប៉ុន ដែលសម្រេចចិត្តបង្ហូរ ទឹកសំណល់ នុយក្លេអ៊ែរនៃរោងចក្រអគ្គិសនីដើរ ដោយថាមពលនុយក្លអ៊ែរFukushima ទៅក្នុងសមុទ្រ ដោយឯកតោភាគី ។

តំណាងចិនបានថ្លែងថា ការបង្ហូរទឹកសំណល់នុយក្លេអ៊ែរ នៃរោងចក្រអគ្គិសនីដើរ ដោយថាមពលនុយក្លអ៊ែរ Fukushima ទៅក្នុងសមុទ្រ នឹងដំណើរការរយៈពេល៣០ឆ្នាំ ។ នៅតាមឆ្នេរសមុទ្រFukushima មានរលកសមុទ្រ បោកបក់ខ្លាំងបំផុត នៅលើពិភពលោក បន្ទាប់ពីបង្ហូរទឹកសំណល់ នុយក្លេអ៊ែររយៈពេល ១០ឆ្នាំ សារធាតុវិទ្យុសកម្មពាក់ព័ន្ធ នឹងរីកសាយភាយទៅដល់លំហសមុទ្រ ទូទាំងពិភពលោក ទង្វើនេះគឺបានបង្វែរ ហានិភ័យឱ្យមនុស្សជាតិទាំងមូល ។ ប្រទេសនិងភាគីពាក់ព័ន្ធផលប្រយោជន៍ជាច្រើនសុទ្ធ តែបានបង្ហាញការយកចិត្តទុក ដាក់យ៉ាងខ្លាំង។ មុននឹងឈានដល់ការ មូលមតិ ជាឯកច្ឆន្ទ ជាមួយបណ្តាភាគីនានា ជប៉ុនមិនត្រូវចាប់ដំណើរ ការផែនការបង្ហូរទឹកសំណល់ នុយក្លេអ៊ែរទៅក្នុងសមុទ្រ តាមតែទំនើងចិត្តនោះឡើយ ។

តំណាងចិនបានសង្កត់ធ្ងន់ថា ភាគីចិនសូមដាស់តឿនម្តងទៀត ឱ្យជប៉ុនអនុវត្តយ៉ាងផ្ចត់ផ្ចង់នូវកាតព្វកិច្ចអន្តរជាតិ ធ្វើការពិគ្រោះពិភាក្សាយ៉ាង ពេញលេញជាមួយស្ថាប័ន អន្តរជាតិពាក់ព័ន្ធនិងភាគីពាក់ព័ន្ធ ផលប្រយោជន៍ ដែលបូករួមទាំងប្រទេសជិតខាងផងដែរ ដើម្បីចាត់ចែងទឹកសំណល់ នុយក្លេអ៊ែរតាមរបៀបមានសុវត្ថិភាពបំផុត និងសមរម្យបំផុត ព្រមទាំងទទួលយកការត្រួតពិនិត្យ ពីអន្តរជាតិយ៉ាងតឹងរ៉ឹង៕

To Top