ព័ត៌មានជាតិ

សម្តេចតេជោ នឹងយកថ្ងៃណាទំនេរ ឡើងលើអាគារខ្ពស់ៗមើលទិដ្ឋភាពក្រុងភ្នំពេញ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានកំណត់ថា នៅថ្ងៃណាមួយដែលទំនេរពីកិច្ចការងារនានា នឹងយកពេលវេលាឡើងលើអាគារខ្ពស់ៗក្នុងរាជធានីភ្នំពេញ ដើម្បីមើលទិដ្ឋភាពទីក្រុងថា មានការរីកចម្រើនប៉ុណ្ណា។

សម្តេចតេជោបន្តថា រាល់ការមើលទិដ្ឋភាពពីក្រុងភ្នំពេញ ដែលមានការរីកចម្រើនជាបន្តបន្ទាប់នោះ គឺសម្តេចបានតែទស្សនាតាមរយៈរូបថត និងវិដេអូប៉ុណ្ណោះដែលគេផ្ញើមកសម្តេច ដោយសម្តេចពុំដែលបានដើរទៅលើអាគារខ្ពស់ៗនោះទេ ។

សម្តេចថា បើមានឱកាសមើលទិដ្ឋភាពស្អាតៗតាមរយៈឡើងលើអាគារខ្ពស់ៗនោះ សម្តេចនឹងថតរូបខ្លួនឯងដើម្បីឲ្យឃើញថា រីកចម្រើនប៉ុណ្ណា ។

សម្តេចបន្ថែមថា “ចាំមើលថ្ងៃណាមួយទំនេរ ឡើងអាគារខ្ពស់មើលទីក្រុង យកពេល១ថ្ងៃ ពេញតែម្តង ដើរពីព្រឹកទល់យប់ ។

ដល់ពេលថ្ងៃសម្រាកបាយហើយ ក្រោកពីដេកដើរមើលបន្តទៀត”។

នេះជាប្រសាសន៍សម្តេចតេជោ ក្នុងឱកាសអញ្ជើញសម្ពោធស្ពានអាកាសឬស្ស៊ីកែវ និងស្ពានបេតុងខ្សែកាបឆ្លងទន្លេសាប ៕

To Top