ព័ត៌មានជាតិ

សម្តេចតេជោ ផ្ដាំទៅថៅកែដឹកនាំបាតុកម្ម (រ៉ុង ឈុន) ឲ្យយកប្រពន្ធ ដើម្បីបានកូនបន្តពូជ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានផ្ដាំទៅថៅកែដឹកនាំបាតុកម្ម ដែលគេសង្កេតឃើញថាជា លោក រ៉ុង ឈុន តែងតែអ្នកដឹកនាំបាតុកម្មមួយរូប ដ៏សកម្មនៅកម្ពុជា ដើម្បីប្រឆាំងទៅនឹងរារដ្ឋាភិបាលឲ្យយកប្រពន្ធ ដើម្បីបានកូនបន្តពូជ ដើម្បីទុកធ្វើបាតុកម្មទៅថ្ងៃមុខទៀត។

ទោះបីជាសម្តេច មិនសំដៅចំឈ្មោះថា ថៅកែដឹកនាំបាតុកម្មនោះ ជាអ្នកណាក៏ដោយ ក៏គ្រប់គ្នាដឹងថា ជាលោករ៉ុង ឈុនដែរ ព្រោះលោករ៉ុង ឈុន តែងតែមានជំនាញខាង ធ្វើបាតុកម្មស្ទើរពេញមួយជីវិត។ ជាក់ស្តែងពីថ្ងៃ២៩ ឧសភា លោកបានអះអាងថា នឹងដាក់លិខិតទៅក្រសួងមហាផ្ទៃ ដើម្បីជួបជុំអ្នកគាំទ្ររបស់គណបក្សភ្លើងទៀន ជាង១ម៉ឺននាក់ ដើម្បីតវ៉ាឲ្យបានចូលរួម បោះឆ្នោតថ្នាក់ជាតិខាងមុខ ។

ថ្លែងចេញពីរាជធានីភ្នំពេញ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ស្ពានបេតុងខ្សែកាប ឆ្លងកាត់ទន្លេសាប និងស្ពានអាកាសឫស្សីកែវ នាថ្ងៃ៣១ ឧសភា សម្ដេចតេជោបានលើកឡើងថា នៅរាជធានីភ្នំពេញមានអ្នកជ្រុលនិយមម្នាក់ ចេះតែបង្ករឿងមិនចេះចប់មិនចេះហើយ។ សម្ដេច ផ្ដាំផ្ញើដល់ប្រជាពលរដ្ឋមួយចំនួនកុំចាញ់បោក ឬមកជាប់គុកជំនួសគេ ដោយសារកំហុសធ្វើខ្លួនឯង។ ក្នុងឋានៈជានាយករដ្ឋមន្ដ្រី សម្ដេចមានភារកិច្ចការពារប្រជាជនខ្មែរជាង ១៧លាននាក់ មិនមែនសម្រាប់គណបក្សភ្លើងទៀនមួយនោះទេ គឺសម្រាប់គណបក្សនយោបាយទាំងអស់។

សម្តេចបន្តថា «អាងអីឡើងបាតុកម្មៗ មើលរំលត់អាក្រុមបាតុកម្មហ្នឹងមើល ហ្អែងធ្វើបាតុកម្មប៉ុន្មានឆ្នាំហើយ ប៉ុន្មានទសវត្សន៍ហើយ ដែលធ្វើថៅកែបាតុកម្ម ។ ឥឡូវហ្អែងចង់ធ្វើទៀត ចង់សាកមើល!»។

សម្ដេចតេជោគូសបញ្ជាក់ថា «ល្មមយកប្រពន្ធហើយ អាតាប៉ិហ្អើយ ចាស់ហើយ កម្លោះចាស់ហ្នឹងចាស់ពេកហើយ យកប្រពន្ធទៅក្រែងបានកូនតពូជ ធ្វើបាតុកម្មទៅថ្ងៃក្រោយទៀត”។

ចំពោះការអះអាងរបស់ក្រុមប្រឆាំងថា ទោះបីក្រសួងមហាផ្ទៃ ឬសាលារាជធានីភ្នំពេញ មិនឲ្យធ្វើបាតុកម្ម ក៏នៅតែធ្វើនោះ សម្ដេចឆ្លើយតបវិញថា «គុកនឹងស្វាគមន៍» ៕

To Top