ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីជប៉ុន បង្ហាញផែនការថវិកា ចំនួន២៥ពាន់លានដុល្លារ សម្រាប់គាំទ្រ ដល់គម្រោងបង្កើនអត្រាកំណើត

តូក្យូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៣ថា កាលពីថ្ងៃព្រហស្បតិ៍លោកនាយករដ្ឋមន្រ្តីជប៉ុន បានបង្ហាញផែនការថវិកា ដែលមានទឹកប្រាក់ចំនួន២៥ពាន់លានដុល្លារ ដើម្បីពង្រីកការគាំទ្រ សម្រាប់យុវជន និងក្រុមគ្រួសារ ក្នុងគោលបំណងជួយបង្កើន អត្រាកំណើតរបស់ប្រទេសនេះដែលបានធ្លាក់ចុះ ។

ការឧបត្ថម្ភធនដោយផ្ទាល់ច្រើន ជាងសម្រាប់អ្នកដែលមានកូន និងជំនួយផ្នែកហិរញ្ញវត្ថុបន្ថែមទៀតសម្រាប់ការអប់រំ និងការថែទាំមុនពេលសម្រាល មាននៅលើសន្លឹមបណ្ណ រួមជាមួយនឹងការលើកកម្ពស់រចនាប័ទ្មការងារ ដែលអាចបត់បែនបាន និងការឈប់សម្រាកមត្តេយ្យផងដែរ ។

លោក Fumio Kishida បានថ្លែងថា គាត់កំពុងស្នើសុំ “គោលនយោបាយ ដើម្បីដោះស្រាយការធ្លាក់ចុះ នៃអត្រាកំណើតនៅលើមាត្រដ្ឋាន ដែលមិនធ្លាប់មានពីមុនមក” ក៏ដូចជាជំហានដើម្បី “បង្កើនប្រាក់ចំណូលសម្រាប់ក្មេងៗនិងជំនាន់បណ្តុះកូន” ។

លោកបានប្រាប់ដល់រដ្ឋមន្ត្រី អ្នកជំនាញ និងអ្នកដឹកនាំធុរកិច្ចដែលប្រមូលផ្ដុំគ្នា ដើម្បីពិភាក្សាបញ្ហានេះថា “យើងនឹងឆ្ពោះទៅមុខជាមួយនឹងវិធានការទាំងនេះ ដើម្បីប្រយុទ្ធប្រឆាំងនឹងការធ្លាក់ចុះ នៃអត្រាកំណើត ដោយមិនសុំឱ្យសាធារណជន ទទួលបន្ទុកបន្ថែមទៀតនោះទេ” ។

ទន្ទឺមនឹងនេះដែរ ប្រទេសអភិវឌ្ឍន៍ជាច្រើនកំពុង ជួបបញ្ហាជាមួយនឹងអត្រាកំណើតទាប បញ្ហាគឺធ្ងន់ធ្ងរជាពិសេសនៅក្នុងប្រទេសជប៉ុន ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top