ព័ត៌មានអន្តរជាតិ

បារាំង ជំទាស់នឹងផែនការ បើកការិយាល័យអង្គការណាតូ នៅក្នុងប្រទេសជប៉ុន

បរទេស៖ កាសែត Financial Times បានរាយការណ៍ថា ប្រធានាធិបតីបារាំងលោក Emmanuel Macron បានបដិសេធមិនយល់ព្រមលើគម្រោងបើកការិយាល័យទំនាក់ទំនងណាតូក្នុងប្រទេសជប៉ុន ដោយលើកហេតុផលថា ប្លុកនេះមិនគួរពង្រីកខ្លួនវាលើសពីមហាសមុទ្រអាត្លង់ទិកខាងជើងនោះទេ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា ការជំទាស់របស់លោក Macron បានបណ្តាលឱ្យមានការជាប់គាំង ជាច្រើនខែនៅក្នុងប្លុកនេះ នេះបើតាមប្រភពប្រាំបីដែលដឹងពីកិច្ចពិភាក្សាបានប្រាប់ FT កាលពីថ្ងៃចន្ទ។

ការបើកមជ្ឈមណ្ឌលទំនាក់ទំនងនៅក្នុង ប្រទេសជប៉ុនរបស់អង្គការណាតូ នឹងតម្រូវឱ្យមានការយល់ព្រមជាឯកច្ឆ័ន្ទពីក្រុមប្រឹក្សាអាត្លង់ទិកខាងជើងរបស់អង្គការណាតូ ដែលនេះមានន័យថា រដ្ឋាភិបាលទីក្រុងប៉ារីសមានលទ្ធភាពក្នុងការបិទសំណើនេះ។ យោងតាមប្រភពមួយក្នុងចំណោម ប្រភពដែលសម្រេចបានដោយ FT លោក Macron ជឿថាធម្មនុញ្ញរបស់ស្ថាប័ននេះកំណត់ដែនកំណត់ ភូមិសាស្ត្រដែលរារាំងអង្គការណាតូពីការពង្រីកតំបន់អាស៊ី។

នៅក្នុងសន្និសីទមួយកាលពីសប្តាហ៍មុន លោកប្រធានាធិបតីបារាំង បាននិយាយថា ការជំរុញឱ្យអង្គការណាតូពង្រីក “វិសាលគម និងភូមិសាស្ត្រ” របស់ខ្លួននឹងក្លាយជា “កំហុសដ៏ធំមួយ” ។ ប្រភពដែលមិនបញ្ចេញឈ្មោះផ្សេងទៀតបានប្រាប់សារព័ត៌មានថា ទីក្រុងប៉ារីសមិនមានឆន្ទៈ គាំទ្រគោលនយោបាយណាមួយដែល “រួមចំណែកដល់ភាពតានតឹងរបស់ណាតូជាមួយនឹងប្រទេសចិន” ឡើយ ដោយសារតែទីក្រុងប៉េកាំងបានធ្វើឱ្យមានការយល់ច្រឡំរបស់ខ្លួនរួចហើយអំពីការិយាល័យទំនាក់ទំនងដែលបានស្នើឡើង៕

ប្រែសម្រួលៈ ណៃ តុលា

To Top