ព័ត៌មានអន្តរជាតិ

RCEP បង្កើនទំនុកចិត្ត លើពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការ ក្នុងតំបន់

ប៉េកាំង ៖ នៅថ្ងៃទី០២ ខែមិថុនា ជាថ្ងៃដែលភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ចូលជាធរមាននៅក្នុងប្រទេស ហ្វីលីពីន ដោយសាខារគយ នៅខេត្តភាគខាងកើតប្រទេសចិន បានចេញវិញ្ញាបនបត្រ នៃប្រភពដើមទំនិញ RCEP សម្រាប់បាច់នៃទំនិញនាំចេញទៅកាន់ ប្រទេសអាស៊ីអាគ្នេយ៍។

ជាមួយនឹងគ្នានោះ ក្រុមហ៊ុន Anhui Xingxin New Materials Co., Ltd. បានរក្សាទុកពន្ធចំនួន ២៨០០០ យន់ (ប្រហែល ៣,៩៣៧,២៨ដុល្លារអាមេរិក) សម្រាប់ការនាំចេញសារធាតុគីមី ឧស្សាហកម្មចំនួន ៦,២៥តោន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោក Lyu Yuxiang ដែលទទួលបន្ទុកផ្នែកផ្គត់ផ្គង់ និងទីផ្សាររបស់ក្រុមហ៊ុនបានឲ្យដឹងយថា “នេះកាត់បន្ថយការចំណាយរបស់យើង និងជួយយើងពង្រីកទីផ្សារក្រៅប្រទេសបន្ថែមទៀត” ។

ក្រៅពីហ្វីលីពីន ក្រុមហ៊ុនក៏មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយដៃគូធុរកិច្ចនៅក្នុងប្រទេសសមាជិក RCEP ផ្សេងទៀតដូចជាវៀតណាម ថៃ និងសាធារណរដ្ឋកូរ៉េ ដែលត្រូវបានជំរុញដោយវិធានការសម្របសម្រួលពាណិជ្ជកម្មមួយចំនួន។

លោក Lyu បានលើកឡើងថា “ការអនុវត្ត RCEP បាននាំមកឱ្យយើងនូវអត្ថប្រយោជន៍ជាច្រើនដូចជា ការកាត់បន្ថយពន្ធ និងការបោសសំអាតគយលឿន” ដោយបន្ថែមថា ទំហំពាណិជ្ជកម្មបរទេសរបស់ក្រុមហ៊ុន បានកើនឡើងលើសពី ១,២ លានដុល្លារក្នុងឆ្នាំ២០២២ ហើយត្រូវបានគេរំពឹងថានឹងឈានដល់ ២លានដុល្លារនៅឆ្នាំនេះ។

ការអភិវឌ្ឍន៍ឥតឈប់ឈរនៃ RCEP បានចាក់បញ្ចូលនូវទំនុកចិត្ត យ៉ាងខ្លាំងដល់ក្រុមហ៊ុនពាណិជ្ជកម្មបរទេសរបស់ចិន។ ក្នុងអំឡុងពេលវេទិកាមួយ ដែលធ្វើឡើងនៅថ្ងៃសុក្រ និងថ្ងៃសៅរ៍នៅទីក្រុង Huangshan ទីក្រុង Anhui អ្នកតំណាងធុរកិច្ចមួយចំនួ នបានសម្តែងនូវចំណង់ចំណូលចិត្ត ចំពោះពាណិជ្ជកម្ម និងការវិនិយោគបន្ថែមទៀត នៅក្នុងប្រទេសសមាជិក RCEP ។

លោក Yang Jun ប្រធានក្រុមហ៊ុន Conch Group Co., Ltd. ដែលជាអ្នកដឹកនាំនៅក្នុងឧស្សាហកម្មស៊ីម៉ងត៍របស់ប្រទេសចិនបានឲ្យដឹងថា ក្រុមហ៊ុននឹងអភិវឌ្ឍពាណិជ្ជកម្មយ៉ាងសកម្មជាមួយបណ្តាប្រទេសសមាជិក RCEP កាន់តែច្រើន និងកសាងខ្សែសង្វាក់ផ្គត់ផ្គង់ពាណិជ្ជកម្ម RCEP ដែលមានគុណភាពខ្ពស់ និងមានប្រសិទ្ធភាព៕

ប្រែសម្រួល ឈូក​ បូរ៉ា

To Top