ព័ត៌មានអន្តរជាតិ

កសិផល ដែលអគ្គលេខាធិការ យកចិត្តទុកដាក់ ៖ ផ្សិតត្រចៀកកណ្ដុរ ក្លាយជាឧស្សាហកម្មធំ

កសិផលដែលកើតចេញ ពីស្រែចម្ការជាផ្លែផ្កា នៃការធ្វើការ ដ៏ឧស្សាហ៍ព្យាយាម របស់ប្រជាកសិករ ពួកវាក៏ត្រូវបានរំពឹង ទុកយ៉ាងមុតមាំ ពីសំណាក់ លោកប្រធានរដ្ឋចិន Xi Jinping សម្រាប់ការស្តារអភិវឌ្ឍន៍ជនបទ ។ ចាប់តាំងពីសមាជបក្ស កុម្មុយនីស្តចិនលើកទី ១៨ មក នៅពេលដែលលោក Xi Jinping អញ្ជើញចុះត្រួតពិនិត្យការងារ ក្នុងតំបន់មូលដ្ឋាន លោកតែងតែស្រាវជ្រាវពីឧស្សាហកម្ម ដែលប្រកបដោយលក្ខណៈពិសេស ក្នុងតំបន់ ដូចជាការដាំដុះ ការបង្កាត់ពូជ និងការកែច្នៃជាដើម ដើម្បីផ្តល់ការណែនាំជាក់លាក់ ។

ការដាំដុះផ្សិតត្រចៀកកណ្ដុរនៅក្នុងស្រុក Zhashuiមានប្រវត្តិយូរលង់ ។ ទោះយ៉ាងណាក៏ដោយ ដោយសារខ្សោយខាងបច្ចេកទេស ទិន្នផលទាប និងទំហំតូច កសិករភាគ ច្រើនគ្រាន់ តែចាត់ទុកវាជាមុខរបរ បន្ទាប់បន្សំតែប៉ុណ្ណោះ ។
ការកាត់បន្ថយភាពក្រីក្រ តាមរយៈឧស្សាហកម្មគឺ ជាវិធីសាស្ត្រផ្ទាល់ និងមានប្រសិទ្ធភាពបំផុត ។ ស្រុក Zhashui បោះបង់ចោលវិធីសាស្រ្តដាំដើមឈើ ចាស់គំរឹលដែលទាមទារ ឱ្យមានការកាប់ព្រៃឈើ ងាកទៅបង្កើតផ្ទះកញ្ចក់សម្រាប់ដាំដុះផ្សិតត្រចៀកកណ្ដុរ ជាលក្ខណៈទ្រង់ទ្រាយធំ និងចាត់ទុកផ្សិតត្រចៀកកណ្ដុរ ជាឧស្សាហកម្មឈានមុខគេ សម្រាប់ការកាត់បន្ថយភាពក្រីក្រ ។

នៅថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២០ លោក Xi Jinping បានអញ្ជើញចុះត្រួតពិនិត្យការងារ នៅភូមិ Jinmi ស្រុក Zhashui លោកបានដើរចូលទៅក្នុង មជ្ឈមណ្ឌលបណ្តុះបណ្តាលភូមិ ផ្ទះកញ្ចក់ផ្សិតត្រចៀកកណ្ដុរ ដ៏ឆ្លាតវៃ ដើម្បីស្វែងយល់ អំពីប្រភេទផ្សិតត្រចៀកកណ្ដុរ និងដំណើរការដាំដុះ សួរអំពីតម្លៃផ្សិតត្រចៀកកណ្ដុរ ការលក់និងប្រាក់ដំណូល របស់អ្នកភូមិ ។ ល។ ហើយសរសើរអ្នកភូមិថា បានកែប្រែការដាំចុះផ្សិតត្រចៀកកណ្ដុរខ្នាតតូច ទៅជាឧស្សាហកម្មទ្រង់ទ្រាយធំ ។

ប៉ុន្មានឆ្នាំចុងក្រោយនេះ ស្រុក Zhashui បានផ្តោតលើការបង្កើត ប្រព័ន្ធអភិវឌ្ឍន៍ ឧស្សាហកម្មផ្សិតត្រចៀកកណ្ដុរ ដែលមានខ្សែសង្វាក់ឧស្សាហកម្ម ពេញលេញ ដោយគាំទ្រ និង ណែនាំសហគ្រាសកែច្នៃ ស្រាវជ្រាវ និងអភិវឌ្ឍដោយម្ចាស់ការ នូវស្រាបៀរធ្វើពីផ្សិតត្រចៀកកណ្ដុរ តែរុក្ខជាតិផ្សិត ត្រចៀកកណ្ដុរ ប្រូបាយអូទិកផ្សិត ត្រចៀកកណ្ដុរ ទឹកជ្រលក់ផ្សិតត្រចៀកកណ្ដុរ និងផលិតផលផ្សេងទៀត ដើម្បីជំរុញឱ្យឧស្សាហកម្មផ្សិត ត្រចៀកកណ្ដុរបោះជំហានពីម្ហូបអាហារទៅកាន់វិស័យកែច្នៃ ដូចជាឱសថនិងផលិតផល ថែទាំសុខភាព ក៏ដូចជាផលិតផលលំដាប់ខ្ពស់ផងដែរ ៕

To Top