ព័ត៌មានជាតិ

រដ្ឋមន្ត្រីការងារ អំពាវនាវ ឱ្យយុវជន ងាកមកទទួល យកជំនាញ បច្ចេកទេស និងវិជ្ជាជីវៈ

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអំពាវនាវដ ល់សហគមន៍ គ្រួសារ សិស្សានុសិស្ស យុវជន/យុវនារី ជនងាយរងគ្រោះ និងសាធារណ ជនងាកមកចាប់អារម្មណ៍ និងទទួលយកជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដែលជាជម្រើសដ៏ល្អមួ យសម្រាប់ការស្វែងរកឱកាសការងារ និងការបង្កើតមុខរបរដោយខ្លួនឯង ដើម្បីជីវភាពផ្ទាល់ខ្លួនផង និងរួមចំណែកក្នុងការ អភិវឌ្ឍសេដ្ឋកិច្ចជាតិផង ។

ការថ្លែងអំពាវនាវ យ៉ាងដូច្នេះរបស់ លោក អ៊ិត សំហេង រដ្ឋមន្ត្រីធ្វើឡើងក្នុងពិធីអបអរសាទរ ទិវាជាតិអប់រំបណ្ដុះបណ្ដាល បច្ចេកទេស និងវិជ្ជាជីវៈ លើកទី៦ ក្រោមប្រធានបទ «TVET ផ្ដល់ជំនាញ និងការងារសមរម្យ» នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ នៅសាលមហោស្របកោះពេជ្រ ។

លោករដ្ឋមន្ត្រីបានលើកឡើងថា «សហគមន៍ គ្រួសារ សិស្សានុសិស្ស យុវជន យុវនារី ជនងាយរងគ្រោះ និងសាធារណជនងាកមកចាប់អារម្មណ៍ និងទទួលយកជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដែលជាជម្រើសដ៏ល្អមួយសម្រាប់ការស្វែងរកឱកាសការងារ និងការបង្កើតមុខរប រដោយខ្លួនឯង ដើម្បីជីវភាពផ្ទាល់ខ្លួនផង និងរួមចំណែក ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិផង»។ លោកបានបន្តថា ចាប់តាំងពីមានគ្រឹះស្ថានបណ្តុះបណ្តាលតិចតួច បច្ចុប្បន្ននៅកម្ពុជា មានគ្រឹះស្ថាន បណ្តុះបណ្តាលចំនួន៣២៥ ។ ក្នុងឆ្នាំ២០២២ មានសិក្ខាកាម សិស្ស និស្សិតបានបញ្ចប់ការសិក្សា គ្រប់កម្រិតចំនួន៨៩,៨៧៨នាក់ ហើយសិក្ខាកាម សិស្ស និស្សិតដែលបានបញ្ចប់ការសិក្សា ទទួលបានការងារធ្វើស្ទើរទាំងអស់ ដោយទទួលបានប្រា ក់ឈ្នួលសមរម្យច្រើន ជាងកម្មករនិយោជិត ដែលមិនមានជំនាញ ។ ទន្ទឹមនោះ សិក្ខាកាមមួយចំនួន ក៏មានលទ្ធភាព បង្កើតមុខរបរដោយខ្លួនឯង ប្រកបដោយជោគជ័យ រួមចំណែកបង្កើតកា រងារបន្ថែម ។

លោកបានឲ្យដឹងថា បច្ចុប្បន្នកម្ពុជាគ្រឹះស្ថាន អប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះអនុស្សរណៈយោគយល់គ្នា ជាមួយវិស័ យឯកជនបានចំនួន២៣០ក្រុមហ៊ុន ដើម្បីសហការ ផ្ដល់ការបណ្តុះបណ្តាលជំនា ញតាមតម្រូវកា ររបស់ក្រុមហ៊ុន ដោយធានាថាសិក្ខាកាម សិស្ស និស្សិត ដែលបានបញ្ចប់ការសិក្សាទទួលបានការងារល្អ នៅក្រុមហ៊ុនទាំងនេះ ។

លោកបានគូសបញ្ចាក់ថា៖«រាជរដ្ឋាភិបាលបានត្រៀមរៀបចំផែនការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈដល់យុវជននៅគ្រួសារក្រីក្រ និងងាយរងគ្រោះទូទាំង ប្រទេស ចំនួន១លាន៥សែននាក់ ដោយរដ្ឋធានាផ្តល់ប្រាក់ឧបត្ថម្ភចា ប់ពីឆ្នាំ២០២៣នេះតទៅ ដើម្បីផ្តល់ឱកាស ឱ្យពួកគេមានជំនាញ សម្រាប់យកទៅធ្វើការងារ ឬបង្កើតមុខរបរ ដោយខ្លួនឯង និងបំពេញតម្រូវការ នៃកម្លាំងពលកម្មជំនាញ សម្រាប់ការវិនិយោគថ្មីៗនៅកម្ពុជា»

To Top