បរទេស ៖ យោងតាមការចេញផ្សាយ របស់កាសែត Kyodo News កាលពីថ្ងៃម្សិលមិញនេះបានឲ្យដឹងថា នាយករដ្ឋមន្ត្រី នៃប្រទេសជប៉ុន លោក Fumio Kishida នឹងត្រូវបំពេញទស្សនកិច្ច ទៅកាន់តំបន់មជ្ឈឹមបូព៍ា នៅពាក់កណ្តាលខែកក្កដា ខាងមុខនេះហើយ។
ប្រភពដដែល បានឲ្យដឹងទៀតដែរថា លោកនាយករដ្ឋមន្ត្រី អាចនឹងធ្វើដំណើរទស្សនកិច្ច ទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីតផង ប្រទេសអារ៉ាប់រួមផង និងប្រទេសកាតាផង ដើម្បីស្វែងរកកិច្ចសហប្រតិបត្តិការ ធានាដល់សេ្ថរភាព នៃការផ្គត់ផ្គង់ប្រេង ក្នុងគ្រាដែលជម្លោះនៅអ៊ុយក្រែន នៅតែបន្តកើតមាននៅពេលនេះ ។
ដំណើរទស្សនកិច្ចនេះ នឹងក្លាយទៅជាដំណើរទស្សនកិច្ចលើកដំបូង របស់មេដឹកនាំជប៉ុនទៅកាន់ប្រទេស ក្នុងតំបន់មជ្ឈឹមបូព៍ាចាប់តាំងតែពីដំណើរ ទស្សនកិច្ច របស់អតីតនាយករដ្ឋមន្ត្រី Shinzo Abe កាលពីឆ្នាំ២០២០។
ក្នុងពេលជា មួយគ្នានេះ គេសង្កេតឃើញថា ដំណើរទស្សនកិច្ច របស់នាយករដ្ឋមន្ត្រីជប៉ុនក៏បានធ្វើឡើង នៅក្នុងពេលដែលចិន កំពុងបង្កើនការភ្ជាប់ទំនាក់ទំនងជាមួយនឹងប្រទេស ក្នុងតំបន់មជ្ឈឹមបូព៍ាមួយរយៈចុងក្រោយនេះផងដែរ ដូចជាការធ្វើទំនាក់ទំនងជាធម្មតាឡើងវិញ ជាមួយនឹងប្រទេសអ៊ីរ៉ង់ និងអារ៉ាប៊ីសាអូឌីត កាលពីខែមិនាកន្លងមកជាដើម៕
ប្រែសម្រួល៖ស៊ុនលី