លោក Xi Zhongxun ធ្លាប់ផ្តាំកូនប្រុសគឺលោក Xi Jinping ថា ៖«មិនថាកូនធ្វើជាមន្ត្រីថានៈខ្ពស់ប៉ុនណាក្តី កុំភ្លេចបម្រើប្រជាជនដោយខិតខំដិតដល់ ត្រូវគិតពិចារណា ចំពោះមហាជន ទាក់ទងជាមួយមហាជន ដោយអាកប្បកិរិយាស្និទ្ធស្នាល។»
នេះជាការទាមទារ របស់លោកឪពុកចំពោះកូនផង និងជាការបន្តវេនខាងស្មារតីរបស់សមាជិកបក្សកុម្មុយនីស្តចិនជំនាន់ទាំងពីរផង។
កាលពីខែតុលាឆ្នាំ ១៩៤៥ ពេលណែនាំលោក Xi Zhongxun ចំពោះសមមិត្តក្នុងបក្ស លោក ម៉ៅ សេតុង បាននិយាយថា ៖ «គាត់ជាអ្នកដឹកនាំដើរចេញពីមហាជន ។ »
គួរបញ្ជាក់ថា លោក Xi Zhongxunតែងតែនិយាយថា «ខ្ញុំជាកូនប្រុសរបស់កសិករ» ។តាមឯកសារការងារកាលនោះ មហាជននៅកន្លែង ដែលលោកធ្លាប់ធ្វើការ «មិនថាចាស់ៗក្តីវ័យក្មេងៗក្តី សុទ្ធតែស្គាល់គាត់ ហើយចូលចិត្តគាត់»។ លោក Xi Zhongxun ធ្លាប់បម្រើការងារតាមខេត្តក្វាំងតុង ដែលកាលនោះលោកខំធ្វើការទាំងយប់ទាំងថ្ងៃ រហូតដល់យប់អាធ្រាត្រទើបសម្រាក ។ លោកធ្លាប់ចុះទៅដល់ស្រុកក្រីក្រខ្លាំង ចំនួនជាច្រើនក្នុងខេត្តក្វាំងតុង នៅរដូវក្តៅឆ្នាំមួយ ទោះជាក្តៅខ្លាំងក៏លោកបានចុះទៅត្រួតពិនិត្យ ការងារតាមស្រុកចំនួន ២៣ ជាប់គ្នា ។
លោកឪពុកជាគំរូ ដែលលើកទឹកចិត្តដល់កូន ។
«បម្រើប្រជាជន»«ធ្វើកិច្ចការជាក់ស្តែងជូនប្រជាជន» គឺជាបំណងរួមមិនបាច់និយាយរវាងលោក Xi Jinping និងលោកឪពុក។
ពេលអាយុចាស់ លោក Xi Zhongxunបានបូកសរុបឆាកជីវិតរបស់ខ្លួនថា «តស៊ូពេញមួយជីវិត សប្បាយរីករាយពេញមួយជីវិត តស៊ូជារៀងរាល់ថ្ងៃ សប្បាយរីករាយជារៀងរាល់ថ្ងៃ»។ លោកបានអប់រំកូនប្រុសកូនស្រីដោយខ្លួនផ្ទាល់ថា ត្រូវធ្វើជាមនុស្សម្នាក់ដែលចរិតល្អសុទ្ធសាធ និងមានប្រយោជន៍ដល់ប្រជាជន។
«ការបម្រើប្រជាជន គឺជាចិត្តកតញ្ញូដ៏ធំបំផុតសម្រាប់ពុកម៉ែ!» នេះជាការរំពឹងទុកនិងផ្តាំផ្ញើរបស់លោក Xi Zhongxunចំពោះកូនប្រុសគឺលោក Xi Jinping ។
ពិសោធន៍ការងារ និងធ្វើអភិបាលកិច្ចរបស់លោក Xi Jinping មានច្រើនស្រទាប់ថ្នាក់ ទាំងភូមិ ស្រុក ក្រុង តំបន់ ខេត្ត និងមុខងារសំខាន់ៗក្នុងបក្ស ក្នុងរដ្ឋបាលនិងកងទ័ព ។ លោកតែងលើកឡើងថា ធ្វើជា “មន្ត្រី”តាមកន្លែងណាមួយ គួរបង្កើតផលប្រយោជន៍ជូនមហាជនរបស់កន្លែងនោះ គួរចងចាំនូវបំណងរបស់ប្រជាជន ។
កាលពីរដូវស្លឹកឈើជ្រុះឆ្នាំ ២០១៣ លោក Xi Jinping បានជិះយន្តហោះ ជិះឡាន ឆ្លងកាត់ភ្នំទៅដល់ភូមិ Shibadong ដែលស្ថិតនៅទីដាច់ស្រយាលខេត្ត Hunan ។ អង្គុយនៅទីធ្លាហាលស្រូវ របស់អ្នកភូមិ ជួបជុំសំណេះសំណាល់ជាមួយពុកម៉ែបងប្អូន លោកបានលើកឡើងជាលើកទីមួយនូវ “ការជួយកាត់ បន្ថយភាពក្រីក្រដោយចំគោលដៅ” បន្ទាប់មក ការអនុវត្តថ្មីនៃការចេញផុតពីភាពក្រីក្រខ្លាំងបានបន្តធ្វើក្នុងគ្រប់ទីកន្លែងទូទាំងប្រទេសចិន ។
នៅភ្នំ Jinggangshan ខេត្ត Jiangxi អ្នកភូមិបានចាប់ដៃរបស់លោក Xi Jinping និយាយយ៉ាងរំភើបថា៖ “អរគុណលោកមកសួរសុខទុក្ខពួកយើង លោកជាម្ចាស់ប្រទេសរវល់ខ្លាំងណាស់។” លោកបានឆ្លើយតបថា ៖ “ ម្ចាស់ប្រទេសគឺប្រជាជន បក្សកុម្មុយនីស្តជាអ្នកបម្រើប្រជាជន រត់ការដើម្បីអស់លោកអ្នក។”
នៅភូមិ Sanhe ខេត្ត Sichuan លោកបាននិយាយថា ៖ “ពាក្យសន្យាដែលបក្សបានជាប់ជាមួយមហាជននឹងអនុវត្តឱ្យសម្រេចជាមិនខាន!”
នៅភូមិ Fumin ខេត្ត Gansu លោកបាននិយាយថា ៖ “ការឱ្យជីវភាពរស់នៅរបស់មហាជនកាន់តែសុភមង្គលគឺជាបុព្វការរបស់បក្ស។”។ល។
លោកបានតម្កល់ទុកប្រជាជនក្នុងដួងចិត្ត បានចងចាំពាក្យផ្តាំរបស់លោកឪពុក បានអនុវត្តជាប់រហូតនូវគោលបំណងបក្សអំពី «បម្រើប្រជាជនដោយចិត្តមួយថ្លើមមួយ»។
ឪពុកនិងកូនដែលជាមនុស្សពីរជំនាន់ ចាប់ពី“អ្នកដឹកនាំរបស់មហាជន” ដល់ “អ្នកបម្រើប្រជាជន” ប្រជាជនគឺជាប្រភពកម្លាំងដូចគ្នារបស់ពួកគេ និងជាបំណងតស៊ូពេញជីវិតដូចគ្នា។
លោក Xi Jinping បានធំធាត់ឡើងក្នុងឥរិយាបថ ក្នុងផ្ទះដ៏ល្អ លោកបានចងចាំការផ្តាំផ្ញើ របស់លោកឪពុកនិងអ្នកម្តាយ ដែលតម្កល់ទុកប្រជាជនក្នុងទីកំពូលរបស់ដួងចិត្ត លោកបានបន្តខិតខំតស៊ូជាប់រហូត ដើម្បីផ្តល់សុភមង្គលនិងជីវិតល្អ បវរជូនក្រុមគ្រួសាររាប់លានរាប់សែន ដែលមិនបានខកចិត្តរបស់ប្រជាជន ៕