ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីចិន អំពាវនាវឲ្យមានការ កិច្ចសហប្រតិបត្តិការបន្ថែម រវាងចិននិងអាល្លឺម៉ង

បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃនេះបានឲ្យដឹងថា នាយករដ្ឋមន្ត្រីចិនលោកLi Qiang ដែលកំពុងបំពេញទស្សនកិច្ចនៅអាល្លឺម៉ង់ បានលើកឡើងថា ប្រទេសអាល្លឺម៉ង់និងប្រទេសចិន គួរតែធ្វើការជាមួយគ្នាឲ្យបានស្និទ្ធស្នាលជាងនេះ និងចែករំលែកសន្តិភាពឲ្យបានកាន់តែច្រើន សម្រាប់ពិភពលោក និងការផ្លាស់ប្តូរទស្សនៈវិស័យគ្នា ដើម្បីសហគមន៍អន្តរជាតិនិងប្រទេសទាំងពីរ។

សេចក្តីថ្លែងការណ៍របស់លោក Li Qiang នៅក្នុងអំឡុងពេលធ្វើជាសហប្រធាននៃ កិច្ចប្រជុំថ្នាក់រដ្ឋាភិបាលជាមួយនឹង លោកអធិកាបតីអាល្លឺម៉ង់ Olaf Scholf នៅក្នុងប្រទេសអាល្លឺម៉ង់។

មេដឹកនាំទាំងពីរក៏បានធ្វើការ បង្ហាញរបាយការណ៍ស្តីពីវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការចិន-អាល្លឺម៉ង់ ក្នុងវិស័យពាក់ព័ន្ធចំនួន ២២វិស័យផងដែរដែល ក្នុងនោះរួមមានទាំងកិច្ចការបរទេស សេដ្ឋកិច្ច និងពាណិជ្ជកម្ម ឧស្សាហកម្ម ហិរញ្ញវត្ថុ យុត្តិធម៌ ការដឹកជញ្ជូន ការអប់រំ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា សុខភាព ការការពារបរិស្ថាន និងការអភិវឌ្ឍន៍។

លោក Li ក៏បានថ្លែងទៀតថា ការពិភាក្សាគ្នាលើកនេះបាន ប្រព្រឹត្តទៅប្រកបដោយប្រសិទ្ធភាព និងជាក់ស្តែង ហើយទទួលបានលទ្ធផលជាផ្លែផ្កាហើយ ភាគីទាំងពីរនឹងចាប់យកឱកាសនៃ ការផ្លាស់ប្តូរព្រមទាំងជំរុញការធ្វើឱ្យប្រសើរឡើង នូវកិច្ចសហប្រតិបត្តិការរវាងគ្នាបន្ថែមទៀត ៕

ប្រែសម្រួល៖ ស៊ុន លី

To Top