ព័ត៌មានអន្តរជាតិ

ពិភពលោកផ្តោតសំខាន់ ទៅលើក្រុងធានជីន ម្តងទៀត លោក Li Qiang នាយករដ្ឋមន្ត្រីចិន អញ្ជើញចូលរួមវេទិកា ដាវ៉ូស រដូវក្តៅលើកទី១៤

ថ្ងៃទី២៧ ខែមិថុនា កិច្ចប្រជុំប្រចាំឆ្នាំ របស់អ្នកនាំមុខថ្មី នៃវេទិកាសេដ្ឋកិច្ចពិភពលោក បានបើកធ្វើនៅក្រុងធានជីន ប្រទេសចិន ។ ឥស្សរជនចំនួន ប្រហែល១៥០០ រូប ដែលមកពីមជ្ឈដ្ឋាននយោបាយ ពាណិជ្ជកម្ម អង្គការសង្គមស៊ីវិល អង្គការអន្តរជាតិនិងមជ្ឈដ្ឋាន សិក្សាស្រាវជ្រាវ បានចូលរួនកិច្ច ប្រជុំលើកនេះ ។ វេទិកាលើកនេះ បានធ្វើឡើងក្រោមប្រធានបទ “ស្មារតីសហគ្រិន៖ កម្លាំងចលករ នៃសេដ្ឋកិច្ចពិភពលោក” ។

លោក Li qiang នាយករដ្ឋមន្ត្រីចិនបានអញ្ជើញ ចូលរួមពិធីបើកវេទិកា ព្រមទាំងថ្លែងសុន្ទរកថាគន្លឹះ ដោយបានលើកឡើងថា បច្ចុប្បន្ននេះ ពិភពលោកបាន និង កំពុងកើតមានបម្រែបម្រួលយ៉ាងស៊ីជម្រៅ សេដ្ឋកិច្ចសកល បានឈានចូលដំណាក់ កាលធ្វើបរិវត្តកម្មដូច្នេះ ត្រូវប្រកាន់ខ្ជាប់ ការប្រាស្រ័យទាក់ទង កិច្ចសហប្រតិបតិ្តការ ការអភិវឌ្ឍ ប្រកបដោយភាពបើកទូលាយ និងការអភិវឌ្ឍ ប្រកបដោយសន្តិភាព ។ បើប្រើចក្ខុវិស័យវែងឆ្ងាយ ប្រទេសចិននៅតែជាប្រទេស កំពុងអភិវឌ្ឍន៍ធំជាងគេលើពិភពលោក មានប្រជាជនជាង១ពាន់៤លាននាក់ ដែលនឹងបន្តផ្តល់កម្លាំងចលករ យ៉ា់ងខ្លាំងក្លាដល់ការ ងើបឡើងវិញ និងកំណើនសេដ្ឋកិច្ចសកល ។ លោក Li Qiang បានគូសបញ្ជាក់ទៀតថា ប្រឈមនឹង វិបតិ្តសកល គ្មានប្រទេសណាមួយ អាចយកសុខតែខ្លួនឯងនោះទេ ហើយក៏គ្មានប្រទេស ណាមួយអាចដោះស្រាយបញ្ហាទាំងអស់ដោយ ខ្លួនឯងនោះដែរ “សាមគ្គីភាពគឺជាផ្លូវចេញតែមួយគត់” ។

ក្នុងអំឡុងពេលកិច្ចប្រជុំលើកនេះ អង្គប្រជុំនឹងពិគ្រោះពិភាក្សាថា តើធ្វើយ៉ាងម៉េចទើបអាចផ្តល់កម្លាំងចលករដល់ការច្នៃប្រឌិតថ្មីនិងការបង្កើតអាជីព ដើម្បីជំរុញកំណើននិងបង្កបង្កើតសេដ្ឋកិច្ចសកលដែលកាន់តែមានសច្ចភាព និរន្តរភាពនិងភាពធន់ ។

គោលដៅគន្លឹះនៃកិច្ចប្រជុំលើកនេះ គឺបំផុសជាថ្មីឡើងវិញនូវកម្លាំងរស់រវើកនៃការច្នៃប្រឌិតថ្មី និងស្មារតីសហគ្រិននៅតំបន់នានាទូទាំងពិភពលោក ។ កិច្ចប្រជុំលើកនេះនឹង ពិគ្រោះពិភាក្សាអំពីបញ្ហាថ្មីបំផុតរបស់សកលលោក ដូចជាបញ្ហាប្រាក់បំណុលសកល ស្ថិរភាពខាងហិរញ្ញវត្ថុ និងប្រតិបតិ្តការខាង អាកាសធាតុជាដើម ប្រការនេះនឹងមានអត្ថន័យជាប្រព័ន្ធ ចំពោះតំបន់អាស៊ីនិងតំបន់ផ្សេងទៀត លើពិភពលោក ។

សូមបញ្ជាក់ថា ចាប់ពីវេទិកាដាវ៉ូស បានរៀបចំធ្វើនៅប្រទេសចិនជាលើកដំបូង កាលពីឆ្នាំ២០០៧មក គិតរហូតដល់បច្ចុប្បន្ន វេទិកានេះបានក្លាយទោ ជាវេទិកាដ៏សំខាន់មួយសម្រាប់ការធ្វើការផ្លាសប្តូរ រវាងចិននិងពិភពលោក ។ ការបង្ហាញពីកម្លាំងចលករ នៃការងើបឡើងវិញសេដ្ឋកិច្ចរបស់ចិន និងផ្តោតសំខាន់ទៅលើការរួមចំណែករបស់ចិនដល់សេដ្ឋកិច្ចសកល ក៏បានក្លាយជាចំណុចគន្លឹះរបស់វេទិការ ដាវ៉ូសរដូវក្តៅឆ្នាំនេះផងដែរ ។ ការស្ទង់ប្រជាមតិរបស់វេទិកា សេដ្ឋកិច្ចពិភពលោកបានបង្ហាញថា ឥស្សរជនមជ្ឈដ្ឋាន ពាណិជ្ជកម្ម ពោពេញទៅដោយជំនឿចិត្ត ចំពោះការអភិវឌ្ឍសេដ្ឋកិច្ច របស់ចិននៅយុគសម័យ បន្ទាប់ពីបញ្ចប់ជំងឺកូវីដ១៩ ៕

To Top