ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន ដល់ពេលត្រូវបកស្រាយ របៀបនៃការប្រើប្រាស់ខ្ទង់ ចំណាយប្រមាណ ជា៧០ពាន់លានអឺរ៉ូកន្លងមក

ប្រភព ៖Xinhua

បរទេស ៖ យោងតាមការចេញ ផ្សាយរបស់ RT កាលពីថ្ងៃម្សិលមិញនេះ បានឲ្យដឹងថា ប្រទេសហុងគ្រី នឹងចេញមុខប្រឆាំង គណកម្មការអឺរ៉ុបក្នុងការរៀបចំផែនការ ផ្តល់ថវិកាជំនួយបន្ថែមប្រមាណជា ៥០ពាន់លានអឺរ៉ូ ដល់ប្រទេសអ៊ុយក្រែន។

ប្រភពដដែលបាន ឲ្យដឹងទៀតដែរថា ហុងគ្រីបានបញ្ជាក់សាជាថ្មី ហើយថាខ្លួននឹងមិនចូលរួម និងគាំទ្រឡើយ ចំពោះផែនការផ្តល់ថវិកាជំនួយថ្មីនេះ រហូតដល់រដ្ឋាភិបាល ទីក្រុងគៀវ អាចធ្វើការបកស្រាយនិងពន្យល់អំពីរបៀប ដែលពួកគេបានចាយលុយជំនួយអស់ ប្រមាណជា៧០ពាន់លានអឺរ៉ូ រួចមកហើយនោះជាមុនសិន។

តួលេខចុងក្រោយ ដែលគណកម្មការអឺរ៉ុប បានបង្ហាញគឺកញ្ចប់ថវិកាជំនួយ ដែលបានផ្តល់ឲ្យអ៊ុយក្រែន មានប្រមាណជា៧២ពាន់លានអឺរ៉ូ ឬត្រូវជា៧៩ពាន់លានដុល្លារ រួចមកហើយដែលគិតទាំងជំនួយមនុស្សធម៍ ជំនួយយោធានិងជំនួយ ផ្នែកសេដ្ឋកិច្ចផង។

គួរឲ្យដឹងដែរថា ទោះបីជាមិនទាន់បានដឹង ពីវិធីសាស្ត្រនៃការចាយលុយកញ្ចប់ធំ ទាំងនោះអស់នៅឡើយក្តី ប៉ុន្តែគណកម្មការអឺរ៉ុប កាលពីដើមខែ បានប្រកាសក្នុងការគៀង គងកញ្ចប់ជំនួយថ្មីដែលគិតជាកំចីផង សរុបទៅដល់៥០ពាន់លានអឺរ៉ូបន្ថែមទៀត៕

ប្រែសម្រួល៖ស៊ុនលី

To Top