បរទេស ៖ អង្គការឃ្លាំមើលសិទិ្ធមនុស្ស (HRW) បានព្រមានសហរដ្ឋអាមេរិកប្រឆាំង នឹងការផ្គត់ផ្គង់ឱ្យអ៊ុយក្រែន ជាមួយនឹងគ្រាប់បែកចង្កោម ដែលជាគ្រាប់បែកត្រូវ បានហាមឃាត់ នៅក្នុងប្រទេសជាង ១០០ ដោយសារតែហានិភ័យ ធ្ងន់ធ្ងរដែលបង្ក ដល់ប្រជាជនស៊ីវិល។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ អង្គការក្រៅរដ្ឋាភិបាលមួយនេះ បានលើកឡើងពីការប្រុងប្រយ័ត្ន ទៅលើរបាយការណ៍ របស់ប្រព័ន្ធផ្សព្វផ្សាយដែលថា រដ្ឋាភិបាលសហរដ្ឋអាមេរិក កំពុងពិចារណាថា តើត្រូវយល់ព្រមលើការបញ្ជូន អាវុធប្រល័យដែលក្រុងគៀវ បានស្នើសុំអស់រយៈពេលជាច្រើនខែ។ កាសែត New York Times បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ ដោយដកស្រង់ប្រភពជាន់ខ្ពស់សេតវិមានថា ទីក្រុងវ៉ាស៊ីនតោនត្រូវបានគេរំពឹងថា គ្រោងនឹងបើកភ្លើងខៀវ សម្រាប់ការស្នើសុំនេះ ។ ចំណែកសារព័ត៌មាន CBS បានផ្សាយកាលពីថ្ងៃពុធថា សហរដ្ឋអាមេរិកអាចធ្វើការ សម្រេចចិត្តនៅដើមសប្តាហ៍នេះ ។
អ្នកយកព័ត៌មានមកពី NPR បានសរសេរនៅលើ Twitter ថា វាអាចត្រូវសម្រេចចិត្តភ្លាមៗនៅថ្ងៃព្រហស្បតិ៍។
HRW បាននិយាយថា “ការផ្ទេរសព្វាវុធទាំងនេះ នឹងបង្កឱ្យមានការឈឺចាប់រយៈពេលវែង ដោយជៀសមិនរួចសម្រាប់ជនស៊ីវិល និងធ្វើឱ្យអន្តរាយដល់ការប្រើប្រាស់ របស់គ្រាប់បែកប្រភេទនេះជាអន្តរជាតិ” ៕
ប្រែសម្រួលៈ ណៃ តុលា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
