រ៉ូម ៖ ក្រុមអ្នកជំនាញបានឲ្យដឹងថា សីតុណ្ហភាពសកល នឹងបន្តបំបែកកំណត់ត្រាកំដៅខ្ពស់ ដោយខែមុនបានកើន លើសកំណត់ត្រាសីតុណ្ហភាពពីមុន សម្រាប់ខែមិថុនា ដែលជាឆ្នាំ២០១៩ ដោយកើនកំដៅខ្ពស់គួរឱ្យកត់សម្គាល់ នេះបើយោងតាមសេវាកម្មផ្លាស់ប្តូរ អាកាសធាតុ Copernicus របស់សហភាពអឺរ៉ុប ។
សេវាកម្មបានឲ្យដឹងថា សីតុណ្ហភាព នៅក្នុងខែមិថុនាគឺ ០,៥អង្សាសេខ្ពស់ជាងមធ្យមភាគសម្រាប់ខែដូចគ្នារវាងឆ្នាំ១៩៩១ និងឆ្នាំ២០២០ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
លោកស្រី Mariagrazia Midulla ប្រធានផ្នែកអាកាសធាតុ និងថាមពល សម្រាប់ WWF នៅក្នុងប្រទេសអ៊ីតាលី ដែលជាប្រទេស ដែលត្រូវស៊ូទ្រាំ នឹងព្រឹត្តិការណ៍អាកាសធាតុក្ដៅខ្លាំង កាលពីឆ្នាំមុនបានឲ្យដឹងថា “ព្រឹត្តិការណ៍អាកាសធាតុ ដែលធ្លាប់មានត្រូវ បានគេមើលឃើញថា ក្លាយជាមិនធម្មតា ហើយឥឡូវនេះកំពុងកើតឡើងជាប្រចាំ” ។
លោកស្រី Midulla បានប្រាប់កាសែត ស៊ិនហួឲ្យដឹងថា “និន្នាការនេះគួរឱ្យភ័យខ្លាច ហើយការចង្អុលបង្ហាញថា វានឹងបន្ត” ។ លោកស្រីរំពឹងថា នឹងកើតមានជាញឹកញាប់នៃរលកកំដៅ គ្រោះរាំងស្ងួត និងទឹកជំនន់ និងការកើនឡើងកម្រិតទឹកសមុទ្រ ដែលនឹងជះឥទ្ធិពលអវិជ្ជមានដល់សេដ្ឋកិច្ច និងសង្គមពិភពលោក ។
សីតុណ្ហភាពខ្ពស់នៅឆ្នាំនេះ គឺដោយសារតែការប្រសព្វ នៃកត្តាលើសពីការកើនឡើងបន្តិចម្តងៗ នៃឧស្ម័នផ្ទះកញ្ចក់ រួមទាំងការលេចឡើង នៃគំរូអាកាសធាតុ El Nino ។
លោក Joeri Rogelj សាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រ អាកាសធាតុនៅវិទ្យាស្ថាន Grantham បានឲ្យដឹងថា “ជាមួយនឹងឥទ្ធិពល El Nino ពង្រីកឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុ ក្នុងរយៈពេលប៉ុន្មាន ខែខាងមុខនេះ យើងអាចរំពឹងថា នឹងឃើញកំណត់ត្រាបន្ថែមទៀត សម្រាប់សីតុណ្ហភាពពិភពលោក ប៉ុន្តែបើគ្មាន El Nino និន្នាការសីតុណ្ហភាព នឹងមានការព្រួយបារម្ភខ្លាំង”៕
ប្រែសម្រួល ឈូក បូរ៉ា