ព័ត៌មានអន្តរជាតិ

ឥណ្ឌា និងសហភាពអារ៉ាប់ ព្រមព្រៀងជួញដូរពាណិជ្ជកម្មជាលុយរូពីនិងដាហាម

រូបភាពពី៖​ AFP

បរទេស៖ នៅក្នុងកិច្ចខិតខំនិងជំរុញដ៏សំខាន់មួយ ចំពោះកម្រិត នៃការប្រើប្រាស់លុយរូពីរបស់ប្រទេសឥណ្ឌា នោះរដ្ឋាភិបាល ទីក្រុង New Delhi និង Abu Dhabi កាលពីថ្ងៃសៅរ៍បានព្រមព្រៀងគ្នា ដើម្បីបង្កើតយន្តការសម្រាប់ទូទាត់ពាណិជ្ជកម្មជារូបិយប័ណ្ណជាតិ ផ្ទុយពីការប្រើប្រាស់ប្រាក់ដុល្លារអាមេរិក ដែលក្នុងនោះមានទាំងការជំរុញលុយដាហាមផងដែរ។

យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថានាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បានបំពេញទស្សនកិច្ចរយៈពេល១ថ្ងៃទៅកាន់ប្រទេសសហភាពអារ៉ាប់រួម ដែលជាដៃគូផលិតប្រេងធំបំផុតមួយនៅក្នុងតំបន់មជ្ឈឹមបូព៍ា។

នៅក្នុងដំណើរទស្សនកិច្ចលើកនេះភាគីទាំងពីរបានឈានទៅដល់ការចុះកិច្ចព្រមព្រៀងលើអនុសារណៈយោគយល់គ្នាក្នុងការបង្កើតយន្តការលើកកំពស់ នៃការប្រើប្រាស់រូបិយវត្ថុក្នុងស្រុករៀងខ្លួនគឺលុយរូពី និងលុយដាហាមជាពិសេសនៅតាមបន់តំបន់ច្រកព្រំដែនរវាងគ្នា។

តាមផែនការពួកគេក៏នឹងត្រូវបើកការតភ្ជាប់ប្រព័ន្ធទូទាត់ភ្លាមៗ របស់ពួកគេ ចំណុចប្រទាក់ការទូទាត់រួមរបស់ប្រទេសឥណ្ឌា ដែលហៅកាត់ថាUPIនិងវេទិកាទូទាត់ភ្លាមៗដែលហៅកាត់ថាIPP របស់អារ៉ាប់រួម៕ ប្រែសម្រួល៖ស៊ុនលី

To Top