ថ្ងៃទី២០ខែកក្កដាឆ្នាំ២០២៣វេទិកា CMG លើកទី២ដែលសហការរៀបចំឡើង ដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន (CMG)និងរដ្ឋបាលក្រុងសៀងហៃ
បានបើកធ្វើនៅទីក្រុងសៀងហៃក្រោមប្រធានបទ៖ បើកចំហបានផលប្រយោជន៍ ទាំងអស់គ្នានិងឈ្នះឈ្នះ—ពួតដៃជាមួយគ្នាឆ្ពោះទៅកាន់ទំនើបកម្ម។
តំណាងជាង ២៣០រូបដែលមកពីអង្គភាពអន្តរជាតិទីភ្នាក់ងារសារព័ត៌មានជាតិនិងអន្តរជាតិ
សំខាន់ៗធនាគារខួរក្បាលនិងសហគ្រាសឆ្លងដែនជាដើមបានចូលរួមក្នុងវេទិកា
នេះដោយផ្ទាល់និងតាមប្រព័ន្ធអនឡាញ។
លោក Shen Haixiong អគ្គនាយក នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បាន ថ្លែងថាក្នុងផែនការមេដ៏អស្ចារ្យរបស់លោកXi Jinpingប្រធានរដ្ឋចិនដែលរួម
បញ្ចូលគំនិតផ្ទួចផ្តើមអភិវឌ្ឍន៍សកល គំនិតផ្ទួចផ្តើមសន្តិសុខសកលនិងគំនិត ផ្តួចផ្តើមអរិយធម៌សកលការដែលពួតដៃជាមួយគ្នាដើម្បីជំរុញការអភិវឌ្ឍទំនើប
កម្មជំរុញការវិវឌ្ឍរីចម្រើននៃអរិយធម៌មនុស្សជាតិគឺជាបេសកកម្មរបស់ប្រព័ន្ធ សារព័ត៌មាន។
លោក Ahmed Nadeem អគ្គលេខាធិការ នៃសហព័ន្ធផ្សព្វផ្សាយអាស៊ីប៉ាស៊ីហ្វិក បានថ្លែងថា ការធ្វើទំនើបកម្មតាមបែបផែនចិន គឺជាកាលានុវត្តភាពដ៏ថ្មីសម្រាប់
ការអភិវឌ្ឍទូទាំងពិភពលោក ដែលមិនគ្រាន់តែបានលើកឡើងនូវកម្រិតជីវភាព រស់នៅរបស់ប្រជាជនចិនតែប៉ុណ្ណោះទេថែមទាំងបានផ្តល់គំនិតនិងបទពិសោធន៍
ចំពោះប្រទេសដទៃផងដែរ។
តាមដំណឹងឱ្យដឹងថាស្នាដៃឆ្នៃប្រតិដ្ឋថ្មីចំនួន៤របស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍ មជ្ឈិមចិនក៏ត្រូវបានប្រកាសលើវេទិកានេះដែរ៕ វិទ្យុមិត្តភាពកម្ពុជាចិន